មាស គឺជារូបិយប័ណ្ណមានតម្លៃថ្លៃបំផុត និងមានស្ថិរភាពល្អបំផុត បើធៀបនឹងរូបិយវត្ថុផ្សេងៗ ក្នុងកាលៈទេសៈដែលប្រទេសមានវិបត្តិសេដ្ឋកិច្ច និងកាលកលិយុគ មិនអាចស្មានដឹងជាមុន។
តាមដានជាមួយយើង៖ Million Times
ដូច្នេះហើយទើបមហាអំណាចធំៗលើពិភពលោក តែងតែសន្សំមាសទុក និងប្រើប្រាស់វាជាទុនបម្រុងជាតិ ជាជាងក្រដាសសាច់ប្រាក់។
តទៅនេះគឺជាប្រទេសទាំង ១០ ដែលមានទុនបម្រុងមាសច្រើនជាងគេបំផុតលើលោក គិតត្រឹមត្រីមាសទី២ ក្នុងឆ្នាំ២០២៤ ផ្អែកតាមរបាយការណ៍បញ្ចេញដោយក្រុមប្រឹក្សាមាសពិភពលោក៖
ប្រទេស | ទុនបម្រុងមាសគិតជាតោន |
១/ សហរដ្ឋអាមេរិក | ៨ ១៣៣,៤៦ |
២/ អាល្លឺម៉ង់ | ៣ ៣៥១,៥៣ |
៣/ អ៊ីតាលី | ២ ៤៥១,៨៤ |
៤/ បារាំង | ២ ៤៣៦,៩៧ |
5/ រុស្ស៊ី | ២ ៣៣៥,៨៥ |
៦/ ចិន | ២ ២៦៤,៣២ |
៧/ ជប៉ុន | ៨៤៥,៩៧ |
៨/ ឥណ្ឌា | ៨៤០,៧៦ |
៩/ ហូឡង់ | ៦១២,៤៥ |
១០/ តួកគី | ៥៨៤,៩៣ |
អត្ថបទ៖ Luffy រូបភាព៖ Fortune