លោកស្រី ខែក ខេមរ៉ាត អគ្គនាយិកា JFT Jet បញ្ចេញទស្សនៈបែបនេះ ក្រោយឃើញអ្នកលក់ Online បោកប្រាស់អតិថិជន

លោកស្រី ខែក ខេមរ៉ាត អគ្គនាយិកា JFT Jet បញ្ចេញទស្សនៈបែបនេះ ក្រោយឃើញអ្នកលក់ Online បោកប្រាស់អតិថិជន

ម្ចាស់​ក្រុមហ៊ុន Private Jet នៅ​កម្ពុជា លោក​ស្រី ខែក ខេមរ៉ាត ដែល​ជា​ជា​សហគ្រិន​ស្ត្រី​វ័យ​ក្មេង​ជោគជ័យ​ម្នាក់​ផង​ដែរ​នោះ បាន​បញ្ចេញ​ទស្សនៈ ទាក់ទង​នឹង​ក្រុមហ៊ុន The Icon បោកប្រាស់​អតិថិជន​ជាច្រើន។

តាមដានជាមួយយើង៖ Million Times

លោកស្រី​បាន​លើកឡើង​ថា “បណ្ដាញ​សារព័ត៌មាន​ប្រទេស​ថៃ​បាន​បន្ត​ផ្សាយ​យ៉ាង​ផុសផុល​ពី​ក្រុមហ៊ុន​លក់​ផលិតផលOnline ជាច្រើន​ដែល​បាន បោកប្រាស់​អតិថិជន​ខ្លួន​រាប់​ម៉ឺន​នាក់។ ហើយ​មាន​ករណី​ខ្លះ​ អ្នក​ទិញ​បន្ត​ដែល​បាន​វិនិយោគ​លុយ​ច្រើន​ៗ​ធ្លាក់​ខ្លួន​ដល់​សម្លាប់​ខ្លួនឯង ព្រោះ​ការ​ខាតបង់។ នេះ​ជា​មេរៀន​មួយ​សម្រាប់​ប្រជាជន​យើង សូម​ពិចារណា ឬ​ពិភាក្សា​ជាមួយ​ដៃគូ ឬ ក្រុម​គ្រួសារ​អោយ​បាន​លំអិត មុន​សម្រេច​ចិត្ត​យក​លុយ​ទៅ​កាត់​ស្តុក​ទំនិញ​ទាំង​នោះ ជៀសវាង​ហានិភ័យ​ណា​មួយ​កើត​ឡើង​ចំពោះ​អ្នក។ កុំ​បណ្ដោយ​អោយ​អ្នក​ក្លាយ​ជា​ជនរងគ្រោះ ព្រោះ​វា​អាច​ធ្វើ​អោយ​ក្រុម​គ្រួសារ​អ្នក​ជួប​វិបិត្តិ ហើយ​បន្ទាប់​មក​គឺ​សង្គម​យើង​ក៏​ជួប​វិបិត្តិ​ផង​ដែរ។ គិត​ទីផ្សារ​ជា​មុន និង​សូម​កុំ​ចាញ់​បោក​រូបភាព​ឃោសនា​របស់​អ្នក​លក់​ទាំង​នោះ ក្នុង​បណ្ដាញ​សង្គម (Social Media)”។

អាជីវកម្ម​លក់​ផលិតផល​អនឡាញ​នៃ​ក្រុមហ៊ុន The Icon ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​អាជីវកម្ម​គ្រោងការណ៍​ពីរ៉ាមីត​ផ្កាប់ បោកបញ្ឆោត​មនុស្ស​ឲ្យ​ទិញ និង​ស្តុក​ទុក​ផលិតផល ប៉ុន្តែ​មិន​អាច​លក់​ចេញ​បាន ដោយមាន Influencer ល្បីឈ្មោះ Boss Paul Waratphon ជា​នាយកប្រតិបត្តិ។ ជាង​នេះ​ទៅទៀត ក៏​មាន​តារា​ល្បី​ៗ​ថៃ​ជាច្រើន​រូប ដែល​ជាប់​ឈ្មោះ​ជា​ថ្នាក់ដឹក​នាំ​ផង​ដែរ។

គួរ​បញ្ជាក់​ថា​អ្នក​ចាញ់​បោក The Icon Group មាន ៥ ប្រទេស​រួម​មាន​ថៃ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​ប្រទេស​ជប៉ុន សុទ្ធតែ​មាន​ប្រជាជន​រងគ្រោះ​ខាតបង់​ប្រាក់កាក់​ជាច្រើន៕

រូបភាព៖ Khek Khemrath