នៅប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថាអាជីវកម្មនៅកម្ពុជា សុទ្ធតែដឹកនាំដោយធនធានវ័យក្មេងទាំងអស់ ដែលទើបបញ្ចប់ការសិក្សាទាំងក្នុងនិងក្រៅប្រទេស។
ជាក់ស្ដែងក្នុងវិស័យបដិសណ្ឋារកិច្ច មាននារីវ័យក្មេងម្នាក់គឺអ្នកនាង ឃឹម មុនីរតន៏ ដែលទើបមានវ័យ២៧ឆ្នាំប៉ុណ្ណោះ។ នាងជាប្អូនស្រីបង្កើតរបស់លោក ឃឹម ហ្វីណង់ អភិបាលខេត្តសៀមរាប។ មានទាំងរូបសម្រស់ ចំណេះដឹង និងភាពច្នៃប្រឌិតខ្ពស់ អ្នកនាង ឃឹម មុនីរតន៏ ជាអគ្គនាយិការនៃក្រុមហ៊ុន Innotality ដែលផ្ដោតលើវិស័យបដិសណ្ឋារកិច្ច មានតាំងពីសណ្ឋាគារប្រណិត ភោជនីយដ្ឋានជាដើម។ អ្នកនាង មុនីរតន៏នេះដែរ បានចេញទៅរស់នៅសហរដ្ឋអាមេរិកតាំងពីអាយុ១២ឆ្នាំ ចូលរៀននៅសាលា Princess Helena College មុនបន្ដទៅសិក្សានៅសាកលវិទ្យាល័យ Manchester ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ឯកទេសទីផ្សារ។
ងាកទៅមើលបុរសសង្ហាររូបនេះវិញគឺលោក នីកូឡា ចាន់ណារឹទ្ធ ដែលកើតនៅប្រទេសបារាំងវិញក៏មានជំនួញក្នុងដៃច្រើនផងដែរ។ កូនកាត់រូបនេះ គឺជាអ្នកនាំ Brand Chatime មកកម្ពុជា។ លោក ចាន់ណារិទ្ធ បានទិញ Franchise នេះមកនិងទទួលបានការគាំទ្រខ្លាំងណាស់ ហើយបច្ចុប្បន្នក៏បានបើកសាខាច្រើននៅរាជធានីភ្នំពេញផងដែរ។ បុរសរូបសង្ហារវ័យ២៧ឆ្នាំខាងលើក៏ជាម្ចាស់ស្ទូឌីយ៉ូ Sankiri ដែលទទួលផលិតវីដេអូ និងមាតិកាផ្សេងផងដែរ។