លោក ខៀវ សវនាថ ឬហៅថា ខៀវ តូតូ ដែលគេស្គាល់ថាជានាយកប្រតិបត្តិក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ជាបុរសសង្ហាម្នាក់ ព្រមទាំងហ្មត់ចត់នឹងការងារ។
CEO ខៀវ តូតូ ជាបុគ្គលម្នាក់នៅពីក្រោយភាគជោគជ័យនៃក្រុមហ៊ុនហនុមានម្នាក់ផងដែរ។ បុរសសង្ហារាងខ្ពស់ស្រឡះ តូតូ បានបញ្ចប់ការសិក្សាជាន់ខ្ពស់ មកពីសាកលវិទ្យាល័យដ៏ល្បីរបស់សហរដ្ឋអាមេរិក University of Washington Foster School of Business ហើយបច្ចុប្បន្នលោកក៏មានតួនាទីជា នាយកផ្នែកវិនិយោគ នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន។
កើតក្នុងគ្រួសារលំដាប់ សេដ្ឋី តែលោកមិនសូវជាចូលចិត្តបង្ហាញភាពហ៊ឺហា ឬសម្ភាៈប្រេនៗឡើយ តែការរស់នៅច្រើនតែធម្មតាៗ។ នៅលើបណ្ដាញសង្គម ងាកទៅមើល lifestyle វីញ ឃើញថាប្អូនប្រុស លោកស្រី ខៀវ សស៊ីលៀប ស្ថាបនិកា និងអគ្គនាយិកាក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ចូលចិត្តបង្ហាញពីភាពសាមញ្ញរបស់ខ្លួន។ តែបើជាយ៉ាងណា ពេលចូលរួមកម្មវិធីបែបផ្លូវការឃើញថា ការលេងខ្លួនពិតជាស្រស់សង្ហា។
សម្រាប់ស្ទីល៍បែបសាមញ្ញៗលោក គឺខោជើងខ្លី និងអាវយឺត ឬអាវសាច់កំណាត់ ធម្មតាៗ តែមើលទៅថ្លៃថ្នូរ និងសង្ហាណាស់៕