មហាសេដ្ឋី គិត ម៉េង ទទួលពានរង្វាន់សមិទ្ធិផលមួយជីវិត ពីកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ានឆ្នាំ២០២៤

មហាសេដ្ឋី គិត ម៉េង ទទួលពានរង្វាន់សមិទ្ធិផលមួយជីវិត ពីកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ានឆ្នាំ២០២៤

មហាសេដ្ឋី គិត ម៉េង ទទួលបានពានរង្វាន់សមិទ្ធិផលមួយជីវិត ប្រចាំក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បន្ទាប់ពីលោកបានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រ និងជំរុញធុរកិច្ចអាស៊ាន។

ពិធីប្រគល់ធ្វើឡើងនៅរដ្ឋធានីវៀងចន្ទន៍នាល្ងាចថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសអមដំណើរសម្តេច ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

តាមដានជាមួយយើង៖ Million Times

អ្នកឧកញ៉ា គិត ម៉េង មានតួនាទីជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ជាម្ចាស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលមានបុត្តសម្ព័ន្ធលើពហុវិស័យ។ 

គួរឲ្យដឹងថា ពានរង្វាន់ធុរកិច្ចអាស៊ាន ធ្វើឡើងដើម្បីលើកទឹកចិត្តដល់អាជីវកម្មឆ្នើមប្រចាំអាស៊ាន និងឥស្សរជនឆ្នើមដែលបានរួមចំណែកដល់ការរីកចម្រើន និងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចអាស៊ាន។ កម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ជាគំនិតផ្តួចផ្តើមដោយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន កាលពីឆ្នាំ២០០៧  និងបានប្រគល់ពានរង្វាន់ធុរកិច្ចអាស៊ានជូន អាជីវកម្មឆ្នើមរហូតដល់ ២៥០ពានរង្វាន់៕

អត្ថបទ៖ សេដ្ឋានី រូបភាព៖ CCC