បេក្ខជនម្នាក់​មកប្រឡងបាក់ឌុបទាំង​សរសៃ​ខ្ចី បីកូនមុខគេឯង គួរឲ្យសរសើរមិនបោះបង់ការសិក្សា

បេក្ខជនម្នាក់​មកប្រឡងបាក់ឌុបទាំង​សរសៃ​ខ្ចី បីកូនមុខគេឯង គួរឲ្យសរសើរមិនបោះបង់ការសិក្សា

រូបភាព​ថ្ងៃ ៩ ខែ​តុលា ដែល​បង្ហាញ​ពី​សកម្មភាព​បេក្ខជន​មក​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប) ទាំង​សរសៃ​ខ្ចី ធ្វើឲ្យ​ផ្ទុះ​ការ​កោតសរសើរ​ពេញ​បណ្ដាញ​សង្គម ព្រោះ​អ្នកនាង​មិន​បាន​បោះបង់​ការ​សិក្សា​ឡើយ។

ស្រ្តី​ពរ​កូន​តូច​ប្រហែល ៣-៤ ខែ មាន​ឈ្មោះ គ្រៃ លាង អាយុ ២០ ឆ្នាំ បាន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិ នា​ថ្ងៃទី៩ ខែតុលា នៅ​មណ្ឌល អនុវិទ្យាល័យ​ធ្លកអណ្ដូង ដែល​នេះ​ស​បញ្ជាក់​ពី​ការ​តស៊ូ​ស្វែង​រក​ចំណេះដឹង។

តាមដានជាមួយយើង៖ Million Times

ទឹក​ចិត្ត​ជា​ម្ដាយ ទោះ​រវល់​យ៉ាង​ណា ក៏​ត្រូវ​តែ​លួង និង​បំបៅ​ដោះ​កូន​សិន​ដែរ បើ​ទោះ​ជា​ត្រូវ​បំពេញ​ភារកិច្ច​ធំនៅ​ចំពោះ​មុខ ក៏​គិត​ពី​កូន​ជា​រឿង​សំខាន់​ទី​១ ត្រូវ​ធ្វើ​មុន​គេ​ផង​ដែរ។

អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បាន​ជូនពរ​បេក្ខជន​រូបនេះ​ឲ្យ​ប្រឡង​ជាប់ លើក​ឡើង​ពី​ថា បេក្ខជន គ្រៃ លាង ទោះ​ក្លាយ​ជា​ម្តាយ មិន​មែន​ជា​រឿង​ត្រូវ​បញ្ចប់​ក្ដី​ស្រមៃ​ទេ និង​នៅ​តែ​អាច​បន្ត​ក្ដី​ស្រមៃ​របស់​ខ្លួន ដើម្បី​សម្រេច​ដល់​គោលដៅ។

អ្នក​លេង​ហ្វេសប៊ុក​បាន​និយាយ​ដូច​ៗ​គ្នា​ថា ចំណេះវិជ្ជា​នឹង​ជួយ​ឲ្យ​បេក្ខជន​បាន​សម្រេច​ដល់​គោលដៅ​ដែល​នាង​ប្រាថ្នា ស៊ូ​លំបាក​បន្តិច​នៅ​ពេលនេះ អនាគត​នឹង​ប្រសើរ​ជាង​ពេល​នេះ​ជាក់ជា​មិន​ខាន៕