ឥស្សរជន ៣រូបតែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្រ្តី

ឥស្សរជន ៣រូបតែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្រ្តី

ឥស្សរជនខ្មែរចំនួន ៣រូប នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្រ្តី ក្នុងនោះរួមមានលោក ប៉ុល សារឿន លោក ខៀវ កាញារីទ្ធ និងលោក ចម ប្រសិទ្ធ។

សូមជម្រាបជូនថា ឥស្សរជនទាំង ៣រូបខាងលើគឺជាអ្នកដែលបានចូលរួមក្នុងការដឹកនាំប្រទេសកម្ពុជាជាមួយសម្តេច ហ៊ុន សែន តាំងពីដើមរៀងមកលើវិស័យផ្សេងៗគ្នា ដូចជាផ្នែកយោធា ព័ត៌មាន ការទូតនិងពាណិជ្ជកម្មជាដើម។

តាមដានជាមួយយើង៖ Million Times

លោក ប៉ុល សារឿន ជាអតីតនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងបច្ចុប្បន្នជាទីប្រឹក្សារាជរដ្ឋាភិបាល ឋានៈស្មើឧបនាយករដ្ឋមន្ដ្រី។ លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម។

ចំណែកលោក ចម ប្រសិទ្ធិ ជាអតីតរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាឱពុកបង្កើតលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបច្ចុប្បន្ន៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម