ជឿជាក់ថា ប្រិយមិត្តពិតជានៅចាំគូស្វាមីភរិយាដែលបានរៀបការកាលពីដើមឆ្នាំ ២០២១ ល្បីសឹងតែមួយស្រុកខ្មែរ ទាំងការរៀបចំក៏ធំ ភ្ញៀវសុទ្ធតែលំដាប់ៗអ្នកមានប្រចាំប្រទេស ហើយអ្វីដែលកាន់តែពិសេសគឺកូនកំលោះកូនក្រមុំសុទ្ធតែស្រស់ស្អាតសមគ្នាម៉ាច់តែម្ដង។
បើទោះជាគូស្នេហ៍លំដាប់អភិជនគូនេះរៀបការជាង ៣ ឆ្នាំក៏ពិតមែន ប៉ុន្តែជីវិតគូ កូនប្រុសអ្នកឧកញ៉ា លី ហុងម្ចាស់សណ្ឋាគារ The Penthouse Resident ត្រូវបានគេលួចសរសើរគ្រប់ពេលក្នុងជីវភាពរស់នៅលំដាប់អភិជន។ ចំណែកពេលសម្រាកកូនលោក លី ហ្សេមីន ត្រូវជិះយន្តហោះទៅមន្ទីរពេទ្យលំដាប់ជាន់ខ្ពស់នៅបរទេស។ បើនិយាយពីការថែទាំគ្រួសារ ឃើញថាតាំងពីចាប់ផ្ដើម មកទល់ពេលនេះប្ដីប្រពន្ធកូនសេដ្ឋីស្រុកខ្មែររូបនេះ នៅបន្តផ្អែមល្ហែមដូចគ្រាដើម។
លោក លី ហ្សេមីន ដែលមានតួនាទីនៅក្នុងជួររដ្ឋាភិបាលផងដែរនោះ មានភរិយាដ៏ស្រស់ស្អាតឈ្មោះ អ៊ុកសាវុធ សវនា ជាកូនស្រីរបស់លោក លោក អ៊ុក សាវុធ មិនសូវជាបង្ហាញពីភាពហ៊ឺហាលើបណ្ដាញសង្គមឡើយ ដោយភាគច្រើនកូនប្រុសអ្នកឧកញ៉ា លី ហុង រូបនេះ បង្ហោះតែថ្ងៃពិសេសៗក្នុងជីវិតតែប៉ុណ្ណោះ។
គួរបញ្ជាក់ថាលោក លី ហ្សេមីន បានរៀបការយ៉ាងធំខ្លាំង កាលពីខែកុម្ភៈឆ្នាំ ២០២១ រៀបចំឡើងវិសេសវិសាល ព្រោះទាំងការតុបតែងលម្អគ្រឿងព័ស្តុភារបណ្ណាការ សម្អិតសម្អាង ផ្កាស្រស់ដូចក្នុងវិមាន។ បើក្រឡេកទៅមើលភ្ញៀវកិត្តិយសវិញគឺថ្នាក់ដឹកនាំប្រទេស ព្រមទាំងវត្តមានថ្នាក់ដឹកនាំកំពូលៗអ្នកជំនួញល្បីៗ។
ចំណែកឪពុករបស់ លី ហ្សេមីន វិញគឺអ្នកឧកញ៉ា លី ហុង គឺជាអគ្គនាយកនៃក្រុមហ៊ុន បុរីអង្គរ ផាលេស ដែលជាក្រុមហ៊ុនសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ និងជាប្រធានប្រតិបត្តិក្រុមហ៊ុន តេង ឡាយ ឡូជីស្ទិក ព្រមទាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន អង្គរ ផាលេស ឌីវេឡុបមិន ឯ.ក៕