សេដ្ឋនី មាស ច័ន្ទដាលីន បោះចោលកុងត្រានៅសល់ជាមួយតួថៃ Engfa ឬយ៉ាងណា ខណៈស្ថានភាពប្រទេសទាំង ២ កាន់តែក្ដៅទៅៗ?

សេដ្ឋនី មាស ច័ន្ទដាលីន បោះចោលកុងត្រានៅសល់ជាមួយតួថៃ Engfa ឬយ៉ាងណា ខណៈស្ថានភាពប្រទេសទាំង ២ កាន់តែក្ដៅទៅៗ?

មក​ដល់​ពេលនេះ​រឿង​កាន់តែ​ធំ​រវាង​ស្ថាប័ន Miss Grand International និង​ភាគី​កម្ពុជា កាន់តែ​ឡើង​កម្ដៅ​ហើយ ដោយសារ​ការ​ឲ្យ​តម្លៃ​ពី​សំណាក់​ភាគី​ថៃ​មក​ខ្មែរ​ដែល​ជា​ម្ចាស់​ផ្ទះ។ បញ្ហា​ជាតិ​និយម​បាន​ធ្វើឲ្យ​សេដ្ឋី​នី មាស ច័ន្ទដាលីន ឬ​មហាជន​ស្គាល់ និង​ហៅ​ថា ថៅកែ ឡាកាម៉ូ រៀបចំ​សន្និសីទ​កាសែត​ស្អែក​នេះ ទាក់ទង​នឹង BAថៃ គឺ Engfa។

តាមដានជាមួយយើង៖ Million Times

ថៅកែ ឡាកាម៉ូ បាន​ប្រកាស​នៅ​មុន​នេះ​បន្តិច​ថា ស្អែក​អ្នក​ស្រី នឹង​បើក​សន្និសីទកាសែត​ម៉ោង២ ថ្ងៃ​ត្រង់ ដោយ​មាន​ភ្ជាប់​មក​ជាមួយ​ផ្ទាំង Billboard តារា​សម្ដែង និង​ជា Miss Grand ថៃ ឆ្នាំ ២០២២ Engfa Waraha ដោយ​ឃ្លា​មួយ​បញ្ជាក់​ថា «កូន​ខ្មែរ​បេះដូង​ខ្មែរ ដោយ​ក្ដី​ស្រឡាញ់​ស្មោះ​ស្ម័គ្រ»។

ការ​ធ្វើ​ សន្និសីទកាសែត​ទាំង​ប្រញាប់​បែបនេះ ត្រូវ​អ្នក​លេង​បណ្ដាញ​សង្គម​លើក​ឡើង​ថាអាច​ទាក់ទង​​នឹង​ការ​ផ្ដាច់​កុងត្រា​ដែល​នៅ​សេសសល់​របស់​អ្នក​តំណាង​ផលិតផល​អ្នក​ស្រី ដែល​ជា​តួ​ថៃ​នោះ​ក៏​ថា​បាន។ ប្រសិនបើ​បោះបង់​ចោល​កុងត្រា​ដែល​នៅ​សេសសល់​ពិតមែន​នោះ មហាជន​ខ្មែរ​ពិតជា​សប្បាយ​ចិត្តខ្លាំង។

លោកស្រី មាស ច័ន្ទ​ដាលីន អគ្គនាយិកា ឡាកាម៉ូ មិន​បាន​បញ្ជាក់​ពី​តម្លៃ​ខ្លួន​ 1st Runner up Miss Grand International 2022 នោះ​ទេ តែ​តាម​អ្នក​ស្និទ្ធ​បាន​បង្ហើប​ថា តម្លៃ​ឈាន​ទៅ​ដល់​ខ្ទង់​កន្លះ​លានដុល្លារ ដោយ​កុងត្រា​ជាមួយ​អគ្គនាយិកា​​១​ឆ្នាំពេញ តែ​ពេលនេះ​មិន​ទាន់​ដល់​កំណត់​ឡើយ។ ដោយ​ការ​ចុះ​កុងត្រា​គឺ​ធ្វើឡើង​អំឡុង​ខែកុម្ភៈដើមឆ្នាំ ២០២៤ ហើយ​ពេលនេះ​ទើបតែ​ខែ ១០ ប៉ុណ្ណោះ។

បញ្ហា​ដ៏​រសើប​រវាង​ប្រទេស​កម្ពុជា និង​ថៃ​ក្នុង​ការ​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រួម​គ្នា ក្នុង​ការ​រៀបចំ​ការ​ប្រកួត Miss Grand International 2024 បាន​រីករាល​ដាល​កាន់​តែ​ធំ​ឡើង​ៗ ដោយសារតែ​ភាគី​ខាង​ថៃ​បាន​និយាយ​បំផ្លើស​ពី​បញ្ហា​ដែល​បាន​កើត​ឡើង​កាលពី​យប់​ថ្ងៃ​ទី ៦ ខែ​តុលា ឆ្នាំ ២០២៤ កន្លង​ទៅ ហួស​ពី​ការ​ពិត​តែ​ម្ដង ដែល​នោះ​ធ្វើឲ្យ​មាន​មតិ​អវិជ្ជមាន​ជាច្រើន​មក​លើ​កម្ពុជា។ ខណៈ​ដែល​ភាគី​ខាង​កម្ពុជា បដិសេធ​ការ​ចោទប្រកាន់ និង​ការ​មិន​គោរព​ពី​សំណាក់​ស្ថាប័ន Miss Grand របស់​ថៃ​ទាំងមូល៕

អត្ថបទ៖ រ៉ាវី រូបភាព៖ បណ្តាញសង្គម