សេដ្ឋីវាល់លានមកពីគ្រួសារ ជីប ម៉ុង គឺលោក លាង ពៅ ហៅ Peter ស្ថាបនិក Rev Up Cambodia បានសម្រេចចិត្តជ្រះថ្លាសាងផ្នួសមួយរយៈ ក្រោយជោគជ័យកម្មវិធី Gumball 3000 Rally ដោយបាន បំបែកកំណត់ត្រាពិភពលោក GUINNESS WORLD RECORD ជាផ្លូវការ តាមរយៈការដាក់តាំងបង្ហាញរថយន្ត Supercars/Hypercars ច្រើនជាងគេបំផុតលើពិភពលោ។
ថ្ងៃនេះអគ្គនាយកពហុពាណិជ្ជកម្ម ក្រុមហ៊ុន ជីប និងជាអគ្គនាយកក្រុមហ៊ុនខ្មែរប៊ែរវឺរីជីសម៉ុងឧកញ៉ា លាង ពៅ ហៅ ហ៊ា ភីធើរ បានលាក្រុមគ្រួសារ ដើម្បីសាង ផ្នួស ជាការបួសរៀនសងគុណឪពុកម្ដាយ (គុណម្តាយមាន ១២ គុណឪពុកមាន២១) ដែលជាជំនឿទំនៀមទម្លាប់អ្នកកាន់ពុទ្ធសាសនា។
ស្ថាបនិក Rev Up Cambodia អញ្ជើញមកពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសាងផ្នួសសងគុណមាតា។ ក្នុងឱកាសដ៏ថ្លៃថ្លានោះដែរមានការចូលរួមពីសំណាក់ញាតិមិត្តបងប្អូន និងមនុស្សជំនិតរបស់ឧកញ៉ា លាង ពៅ។
ក្រុមគ្រួសារសេដ្ឋីជីប ម៉ុង ក៏បាន ប្រគេនទេយ្យទានដល់ព្រះសង្ឃដែលគង់នៅពុទ្ធមណ្ឌលវិបស្សនាធុរៈជាច្រើនអង្គផងដែរ៕