សំណង់ព្រះពុទ្ធបដិមាកម្ពស់ ៤៩ម៉ែត្រតម្លៃជាង ៤៥ម៉ឺនដុល្លាររៀបចំពិធីអភិសេក

សំណង់ព្រះពុទ្ធបដិមាកម្ពស់ ៤៩ម៉ែត្រតម្លៃជាង ៤៥ម៉ឺនដុល្លាររៀបចំពិធីអភិសេក

សំណង់ព្រះពុទ្ធប្បដិមាអភយមុទ្រ ដែលមានន័យថា ព្រះពុទ្ធទ្រង់ប្រទានអភ័យ ដល់មនុស្ស និងសត្វ កម្ពស់ ៤៩,៩ម៉ែត្រក្នុងវត្តកែវវិជ័យ ស្ថិតនៅភូមិកែវជ័យ ឃុំកណ្តៀង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ រៀបចំពិធីអភិសេកឆ្លង នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤។

គណៈកម្មការសាងសង់បានឲ្យដឹងថា សំណង់ព្រះពុទ្ធប្បដិមាអភយមុទ្រ ចំណាយថវិកាសាងសង់ជាង៤៥ម៉ឺនដុល្លារ ដែលបានមកពីការចូលរួមពីសំណាក់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី មន្ត្រីរាជការ អាជីវករ សប្បុរសជន និងពុទ្ធបរិស័ទ ក្នុងខេត្ត និងក្រៅខេត្ត។

តាមដានជាមួយយើង៖ Million Times

ការសាងសង់សំណង់បដិមាគឺជាគំនិតផ្តួចផ្តើមដោយ ព្រះព្រហ្មាភិរ័ត កែវ កន (រតនបញ្ញោ) ព្រះមេគណខេត្ត និងជាព្រះចៅអធិការវត្តកែវវិជ័យ ដែលប្រើប្រាស់ពេល ២ឆ្នាំ គឺចាប់ផ្តើមសាងសង់នៅឆ្នាំ២០២២ និងបញ្ចប់នៅខែតុលា ឆ្នាំ២០២៤៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ រដ្ឋបាលខេត្តពោធិ៍សាត់