ថវិកាសប្បុរសជនដែលបរិច្ចាគតាមរយ:ក្រុមហ៊ុនជីបម៉ុង គ្រុប ដោយទទួលបានពីការចូលរួមនៃព្រឹត្តិការណ៍ Gumball 3000 កន្លងមក ចំនួន ៤៥ម៉ឺនដុល្លារ ត្រូវបានរៀបចំប្រគល់ជូនដល់មន្ទីរពេទ្យកុមារអង្គរ នាព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤។
ពិធីប្រគល់-ទទួលថវិកាបានពីព្រឹត្តិការណ៍ Gumball 3000 ចំនួន ៤៥ម៉ឺនដុល្លារ ធ្វើឡើងក្រោមវត្តមានសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រុមហ៊ុនជីបម៉ុង មានដូចជា មហាសេដ្ឋី លាង ឃុន មហាសេដ្ឋី លាង ម់េង សេដ្ឋី លាង ពៅ (ភីធ័រ)។
ព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជាត្រូវបានរៀបចំឡើងរយៈពេល៣ថ្ងៃពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានការចូលរួមពីមហាសេដ្ឋី អ្នកមានឥទ្ធិពលលើបណ្តាញសង្គម កីឡាករ និងតារារ៉េបល្បីៗ។
អ្នករៀបចំព្រឹត្តិការណ៍សេដ្ឋី លាង ពៅ ធ្លាប់បានអះអាងថា Gumball 3000 មិនមែនជាព្រឹត្តិការណ៍ដើម្បីបង្អួតរថយន្តទំនើបៗពីសំណាក់អ្នកមាននៅកម្ពុជាទេ តែវាជាព្រឹត្តិការណ៍ដើម្បីជំរុញវិស័យទេសចរណ៍នៅកម្ពុជា ការរកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរ ការបើកឱកាសឲ្យអ្នកវិនិយោគបានជួបគ្នា និងជាការបង្កើតកំណត់ត្រាពិភពលោកហ្គីណេសដែលមានការចតរថយន្តច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត៕
អត្ថបទ៖ សេដ្ឋានី រូបភាព៖ ក្រុមព័ត៌មានសម្តេចធិបតី