ប្រជាពលរដ្ឋចាប់ផ្តើមធ្វើដំណើរទៅកាន់ស្រុកកំណើតតាមរយៈរថយន្តក្រុងដោយជិះមិនបង់ប្រាក់

ប្រជាពលរដ្ឋចាប់ផ្តើមធ្វើដំណើរទៅកាន់ស្រុកកំណើតតាមរយៈរថយន្តក្រុងដោយជិះមិនបង់ប្រាក់

នៅព្រឹកព្រលឹមស្រាងៗនាថ្ងៃទី២៩ ខែកញ្ញានេះរថយន្តក្រុងជាច្រេីនរយគ្រឿង​ ដែលសាលាក្រុងភ្នំពេញ​រៀបចំបានដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណេីតនៅទូទាំងប្រទេសហើយដេីម្បីជួបជុំក្រុមគ្រួសារ​ ធ្វេីបុណ្យនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ និងដំណើរកម្សាន្តទៅកាន់ភូមិភាគឦសាន ដោយមិនបង់ប្រាក់។

រាជរដ្ឋាភិបាល បានបញ្ចេញរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញ ចំនួន៦៥៣គ្រឿងសម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋពីភ្នំពេញ ទៅតាមបណ្តាខេត្តនានា ដោយឥតគិតថ្លៃ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ដើម្បីសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋ កម្មករនិយោជិត ទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

តាមដានជាមួយយើង៖ Million Times

នៅព្រឹកនេះដែល លោក ហេងសួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជូនដំណើរបងប្អូន កម្មករ-និយោជិត ប្រជាពលរដ្ឋ ធ្វើដំណើរទៅកាន់ស្រុកកំណើតតាមរយៈរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ (City Bus)។

ស្ថិតក្នុងឱកាសនេះ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្ញើសារជូនពរជនរួមជាតិទាំងអស់ ធ្វើដំណើរទៅកាន់ស្រុកកំណើត មានសុខសុវត្ថិភាពតាមផ្លូវ និងបានសប្បាយជួបជុំក្រុមគ្រួសារ ឪពុកម្តាយ លោកយាយលោកតាជាទីស្រឡាញ់នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ សាលាេាជធានីភ្នំពេញ