អ្នកស្រី សុខា គងពិសី ដែលជាភរិយាអភិបាលខេត្តព្រះវិហារ គីម រិទ្ធី មិនត្រឹមតែជាស្រ្តីឆ្នើមក្នុងវិស័យជំនួញប៉ុណ្ណោះទេ ហើយថែមទាំងជាស្ត្រីដ៏ស្រស់ស្អាតទោះជាកូនមានស្រីៗធំទន្ទឹមខ្លួនក៏ដោយ។
អ្នកស្រី សុខា គងពិសី មានតួនាទីជាប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តព្រះវិហារ ផងដែរ។ ស្រ្តីជាសហគ្រិនវ័យក្មេងរូបនេះ មានសមត្ថភាពខ្ពស់ ព្រោះបានបញ្ចប់ការសិក្សាពីទីក្រុងកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក ហើយក៏បានជួយដល់ស្រ្តីជាច្រើនតាមរយៈការចែករំលែកចំណេះដឹង ព្រមទាំងការផ្ដល់ជំនួយដល់រាជរដ្ឋាភិបាលផងដែរ។
នាយិកាប្រតិបត្តិអ្នកស្រី សុខា គងពិសី តែងតែលេចវត្តមានក្នុងកម្មវិធីសំខាន់ៗលំដាប់អភិជនដូចគ្នា ហើយម្ចាស់ក្រុមហ៊ុនទឹកសុទ្ធអារុណា រូបនេះរមែងមានគេសរសើរ រួមទាំងចរិយាថ្លៃថ្នូរ ទឹកមុខញញឹមពព្រាយ។ ងាកទៅមើលការតែងតែខ្លួនស័ក្ដិសមជាអ្នកមានចំណេះដឹង និងមុខមាត់ក្នុងសង្គមពិតៗ។
បើទោះជាកូនស្រីធំៗក៏ពេញមែនតែអ្នកស្រី មើលទៅនៅតែស្អាតមិនសមម្ដាយកូនឡើយ គឺសមដូចបងប្អូនស្រីច្រើនជាង។ លំដាប់អភិជនដែលមានក្រុមហ៊ុនជារបស់ខ្លួនឯង ស្វាមីជាអ្នករាជការលំដាប់ខ្ពស់ តែស្ត្រីរូបនេះតែងតែដាក់ខ្លួនឱនលំទោនមនុស្សជុំវិញខ្លួន។
គួរបញ្ជាក់ផងដែរថាអ្នកស្រី សុខា គងពិសី ម្ចាស់ក្រុមហ៊ុនទឹកសុទ្ធអារុណាកូ ខូអិលធីឌី ហើយអ្នកស្រីគឺជាអ្នកវិនិយោគ និងគ្រប់គ្រងដោយផ្ទាល់ ក្នុងតួនាទីជានាយិកាប្រតិបត្តិ។ មិនតែប៉ុណ្ណោះអ្នកស្រី សុខា គងពិសី ជាភរិយាអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី កូនលោក គន់ គីម៕