ខួបកំណើតកូនប្រុសម្ចាស់ក្រុមហ៊ុនដេគ័រ «Bliss Wedding » ភ្ញៀវកិត្តិយដែលចូលរួម សុទ្ធតែថ្នាក់ដឹកនាំកំពូលៗ ព្រមទាំងអ្នកមានមុខមាត់ក្នុងសង្គម។ អ្វីដែលគេសង្កេតឃើញ គឺក្មេងតូចនោះ ក៏ជាអតិថិជនរបស់អ្នកកាត់សក់ដ៏ល្បី JB ដែលស៊ីថ្លៃរាប់ពាន់ដុល្លារក្នុងមួយនាក់ផងដែរ។
អ្នកនាង បុទុម ដែលកាលពីឆ្នាំ ២០២២ រៀបមង្គលការយ៉ាងធំកក្រើក OCIC ដោយការតុបតែងប្រណីតគ្មាន២ នោះ កាលពីពេលថ្មីអ្នកនាងក៏បានរៀបចំកម្មវិធីខួបកំណើតកូនប្រុស មានវ័យត្រឹម១ ឆ្នាំ សុទ្ធតែថ្នាក់ដឹកនាំចូលរួម និងតារាល្បីៗផងដែរ ដែលមើលទៅពិតជាគគ្រឹកគគ្រេងខ្លាំងមែនទែន។
កម្មវិធីដែលរៀបចំនៅ Rosewood ថ្មីៗនេះ ឃើញថាអ្នកចូលរួមទាំងអស់សុទ្ធតែញញឹមសប្បាយរីករាយមែនទែន។ ប្រមុខថ្នាក់ដឹកនាំលោកជំទាវ ហ៊ុន ម៉ាណា និងឯកឧត្តម ឌី វិជ្ជា ក៏មានវត្តមានក្នុងកម្មវិធីនេះដែរ។
ដោយឡែកតារាចម្រៀងកម្ពុជា ឧកញ៉ា ខេមរៈ សិរិមន្ដ ក៏ត្រូវបានអញ្ជើញចូលរួមផងដែរ ជាមួយតារាចម្រៀងបរទេសដែរ។ ចង់ដឹងថាទិដ្ឋភាពក្នុងកម្មវិធីយ៉ាងណា ទស្សនារូបភាពខាងក្រោមនេះ៖
រូបភាព៖ The Ring Wedding Cambodia