សេដ្ឋីខ្មែរដែលមានជំនួញលើវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងដឹកជញ្ជូន អ្នកឧកញ៉ា សួរ វីរៈ ពេលនេះបានយកយន្តហោះ១គ្រឿងទៅចូលរួមកម្មវិធីតាំងពិព័រណ៍យន្តហោះនៅម៉ាឡេស៊ី ដោយលោកទើបចាកចេញពីកម្ពុជានាថ្ងៃទ២០ ខែកញ្ញា ឆ្នាំ២០២៤។
VET Airways របស់អ្នកឧកញ៉ា សួរ វីរៈ ដោយកាលពីពេលថ្មីនេះលោកទើបតែដំណើរការ ការដឹកជញ្ជូនតាមយន្តហោះ បន្ថែមពីលើ VET EXPRESS នៃក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស។ ក្រៅពីមានក្រុមហ៊ុនដឹកជញ្ជូនហើយនោះ សេដ្ឋីផ្នែកទេសចរណ៍ បដិសណ្ឋារកិច្ច រូបនេះក៏មានរីសតជាច្រើនកន្លែងក្នុងប្រទេសកម្ពុជា។
អាជីវកម្មថ្មី VET Airways របស់អតីតអ្នករកស៊ីធម្មតាមួយ ហើយឥឡូវក្លាយជាសេដ្ឋីរូបនេះ នឹងបម្រើសេវាកម្មបើកលើទឹក ហោះលើអាកាស ចុះចតលើទឹក សម្រាប់រីសតដ៏ប្រណីតស្ថិតនៅកោះស្ដេច ខេត្តកោះកុង ធ្វើឲ្យអតិថិជនមានអារម្មណ៍កាន់តែឆាប់រហ័សដល់គោលដៅកម្សាន្តដែលជារីសតរបស់អ្នកឧកញ៉ាផ្ទាល់។

ក្រុមហ៊ុនរបស់ម្ចាស់ជំនួញធំៗដ៏មានកិត្យានុភាពរូបនេះ បានពង្រឹងបន្ថែមផ្នែកបច្ចេកវិទ្យា ទូ Locker ផ្ញើទំនិញដំបូងគេនៅស្រុកខ្មែរ គ្រាន់តែដាក់ទំនិញចូលទូ អាចផ្ញើទំនិញបាន ២៥ ខេត្តក្រុង និងអាចផ្ញើឆ្លងប្រទេសថែមទៀត។
អ្នកឧកញ៉ា សួរ វីរៈ ក្ដោបក្ដាប់បានឱកាស និងជាមនុស្សខិតខំប្រឹងប្រែងការងារ ទើបធ្វើឲ្យជំនួញគ្រប់យ៉ាងជោគជ័យ និងមានកេរ្តិ៍ឈ្មោះល្បាញល្បី ក្លាយជាសេដ្ឋីប្រចាំស្រុកខ្មែរ១រូបដែរ៕
រូបភាព៖ FB Neak Oknha Vireak Suo