ហាងនំប៉័ង BreadTalk លោកស្រី លី ដាលីន ពាណិជ្ជករវ័យក្មេង រូបសម្រស់ស្រស់ស្អាត ដែលជាកូនអភិជនមានឈ្មោះបោះសំឡេងជាយូរមកហើយ។ ថៅកែស្រីដ៏ស្រស់ស្អាតរូបនេះ ក៏ជាមនុស្សមានភាពស្រស់ស្អាតទាំងចិត្ត និងចរិយាសម្បត្តិដូចគ្នា។
លោកស្រី លី ដាលីន ជាមនុស្សស្រីស៊ីវិល័យ ហើយនិងចូលចិត្តធ្វើបុណ្យ ចែកទានដល់អ្នកខ្សត់ខ្សោយជាងខ្លួនដូចគ្នា។ ដូចជាការបរិច្ចាគឈាម ចែកសម្ភារៈសិក្សា និងចំណីអាហារដែលអាចទទួលទានបានជាច្រើនលើកច្រើនសាមកហើយ។ មិនត្រឹមតែធ្វើម្នាក់ឯងឡើយ ជារឿយៗលោកស្រីថៅកែហាងនំប៉័ងដ៏ស្រស់ប្រិមប្រិយ តែងតែកៀរគរសម្បុរធម៌ដទៃ និងបុគ្គលិកឲ្យចូលរួមដូចគ្នា។
បើនិយាយពីជីវិតឯកជនរបស់អភិជន លី ដាលីន វិញឃើញថា ជាមនុស្សចូលចិត្តសម្ភារៈនិយមមិនខុសពីអ្នកមានហាយសូដទៃឡើយ។ តែការស្លៀកពាក់របស់លោកស្រីពិតជាសមរម្យ និងស័ក្ដិសមជាមួយកាលៈទេសៈ និងឋានៈមុខមាត់នៃកម្មវិធីដែលត្រូវចូលរួម។ ចំណែកមិត្តភ័ក្ដិរបស់ថៅកែស្រីរូបនេះ ក៏សុទ្ធសឹងលំដាប់ត្រកូលជាន់ខ្ពស់ និងមានមុខមាត់ក្នុងប្រទេសជាច្រើនរាប់មិនអស់ ពិសេសអ្នកជំនួញៗដូចគ្នា។
បើទោះជាមិនសូវបង្ហាញភាពហ៊ឹកហ៊ាក់ តែកូនស្រីលំដាប់សេដ្ឋី និងជាកូនប្រសាស្រីមន្ត្រីធំម្នាក់នេះតែងប្រើរបស់ល្អទំនើបរហូត មិនមែនធម្មតាៗឡើយ។ ជាក់ស្ដែងរ៉ូបពណ៌ខ្មៅ Costarellos Black Dress មើលទៅធម្មតាៗសោះក៏ស្ទង់ជិត ២០០០ ដុល្លារដែរ ហើយបើរ៉ូបសម៉ាក CICI របស់កូរ៉េវិញក៏ប្រហែលជិត ៣០០ ដុល្លារដែរ។ នេះមិនបានរាប់បញ្ចូលផ្នែកសម្លៀកបំពាក់បែបហូលផាមួងខ្មែរដែលមួយឈុតៗវិញពីចន្លោះ ៥០០ ដុល្លារឡើងទៅក៏មាន។
ចំណែករ៉ូបដែលស្លៀកទៅចូលរួមកម្មវិធីមង្គលការត្រកូលអភិជនដូចគ្នាកាលគ្រាកន្លងទៅមានដូចជាម៉ាក Della Couture 22120 តម្លៃជិត ១០០០ ដុល្លារអាមេរិក៕
រ៉ូបតម្លៃក្បែរ ១០០០ ដុល្លារ
រ៉ូបម៉ាកChello តម្លៃជាង ២០០ ដុល្លារ
រ៉ូបម៉ាក CICI តម្លៃ ៣៦០ ដុល្លារ
រ៉ូបពណ៌ខ្មៅ Costarellos Black Dress តម្លៃជាង ១៨០០ ដុល្លារ
រូបភាព៖ ហ្វេសប៊ុក Ly Dalin