កាលពីអំឡុងខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ ព័ត៌មានឆេះភូមិគ្រឹះដ៏ស្កឹមស្កៃមួយកន្លែងដែលកំពុងសាងសង់ ដែលជារបស់ថៅកែក្រុមហ៊ុនចាស្មីន ធ្វើឲ្យភ្ញាក់ផ្អើលមែនទែន។ បើទោះជារងផលប៉ះពាល់មួយចំនួនមែន តែមិនបានធ្វើឲ្យម្ចាស់ក្រុមហ៊ុនJasmine (JM) លក់ និងផ្គត់ផ្គង់គ្រឿងសំណង់ធ្លាក់ចុះ ឬបាត់បង់ជំនួញអ្វីឡើយ។
កាលពីថ្ងៃ ១១ កញ្ញា ឆ្នាំ ២០២៤ កន្លងទៅអភិជនជំនាន់ថ្មីអ្នកស្រី សុខ ហេង ថៅកែគ្រឿងសំណង់ គ្រឿងសង្ហារឹម និងសម្ភារៈផ្ទះបាយ បានធ្វើពិធីឡើងគេហដ្ឋានដែលអញ្ជើញភ្ញៀវសុទ្ធតែអ្នកជំនួញល្បីៗក្នុងវិស័យអនឡាញ ព្រមទាំងអ្នកមុខអ្នកការ មន្រ្តីរាជការ និងសិល្បករ-សិល្បការិនីកុះករបន្ថែមទៀត។
ភូមិគ្រឹះដ៏ធំស្កឹមស្កៃរបស់សេដ្ឋីនី និងស្វាមីរូបនេះ បានរៀបចំឡើយយ៉ាងប្រណីតបំផុត ព្រមទាំងបំពាក់ទៅដោយសម្ភារៈទំនើបៗខ្លាំង ខណៈខ្លួនឯងជាម្ចាស់ហាងតុបតែងលម្អអស់ទាំងនោះ។ បើទោះជាធ្លាប់រងការបំផ្លាញពីអគ្គីភ័យខ្លះៗកាលពីកន្លងទៅពិតមែន តែអ្នកស្រី សុខ ហេង រៀបចំជួសជុលឡើងវិញមិនឲ្យមានស្នាមបន្តិចឡើយ។
ថៅកែស្រីដ៏ស៊ីវិល័យរូបនេះ មិនត្រូវតែមានផ្ទះធំទូលាយប៉ុណ្ណោះទេ តែអ្នកស្រីក៏ជាស្ត្រីលេងម៉ូដរថយន្តស៊េរីទំនើបដែរ និងនិយមប្រើរបស់ Brand Name លំដាប់ពិភពលោក មិនចាញ់សេដ្ឋីៗដទៃទៀតឡើយ។ ការរស់នៅប្រចាំថ្ងៃរបស់អ្នកស្រី ក៏មិនខុសពីអ្នកមានៗលំដាប់កំពូលផ្សេងទៀតឡើយ ដោយមានការមមាញឹករឿងជំនួញខ្លះ និងឆ្លៀតពេលនាំកូនៗទាំង ៤ ព្រមជាមួយស្វាមី ទៅសម្រាកលំហែនៅបរទេស ដើម្បីឲ្យជីវិតកាន់តែស្រស់បំព្រង៕