Eric កូនប្រុសរបស់ថៅកែហនុមាន ដែលជាលំដាប់សេដ្ឋីនៅស្រុកខ្មែរ បានហៅជាងកាត់សក់កំពុងល្បីឈ្មោះខ្លាំង JB (Jamiel Bustos) មកកម្ពុជាដើម្បីកាត់សក់ឱ្យខ្លួនដែលកំពុង ក្លាយជាល្បីខ្លាំង។
ដំបូងឡើយមិនមានអ្នកស្គាល់ជាងកាត់សក់លំដាប់សេដ្ឋីៗនេះទេ តែក្រោយពីមានការបង្ហាញក្នុងវីដេអូ ក៏ដូចជាតិកតុកមក គឺគេបានស្គាល់គ្រប់គ្នាថា ម្នាក់កាត់សក់នេះគឺ JB ដែលទើបមានវ័យ២០ឆ្នាំប៉ុណ្ណោះ តែក្លាយទៅជាសេដ្ឋីម្នាក់ទៅហើយ។
JB ជាជនជាតិកាណាដា កើតក្នុងគ្រួសារលំបាកមួយមិនធូរធាខ្លាំងនោះទេ។ តែបុរសវ័យក្មេងរូបនេះជម្នះខ្លាំងមែនទែនជាមួយគ្រួសាររហូតសម្រេចបំណងក្លាយជាជាងកាត់សក់នេះបាន។
JB ចាប់អារម្មណ៍ការកាត់សក់នេះតាំងពីអាយុ៨ឆ្នាំ ហើយដំបូងឡើយគេតែងតែកាត់សក់ឱ្យមិត្តនៅសាលារបស់ខ្លួនដោយមិនយកប្រាក់ទេ។ ដោយសារតែមានជំនាញ និងចេះប្រម៉ូដខ្លួនឯងខ្លាំងនេះហើយទើបបានជាកេរ្ដិឈ្មោះរបស់គេកាន់តែកើនឡើងខ្លាំង និងល្បីល្បាញមែនទែននៅលើបណ្ដាញសង្គម។ តាំងពីក្មេងដែលពិបាក តែបច្ចុប្បន្ន JB ក្លាយជាអ្នកមានបានខ្លាំងនិងត្រូវបានអ្នកមានលំដាប់សេដ្ឋីជាច្រើននាក់ហៅគេទៅកាត់សក់ឱ្យរហូត។
ថ្មីៗនេះក៏យើងបានឃើញ Eric ហៅអ្នកល្បីល្បាញរូបនេះមកកម្ពុជាដើម្បីកាត់សក់ឱ្យខ្លួនដែរ។ គេមិនទាន់ដឹងតម្លៃថាប៉ុន្មានទេក្នុងការកាត់សក់នេះ តែបើកន្លងមកគឺមិនថោកឡើយសម្រាប់វត្តមានរបស់ JB ព្រោះក្រៅពីកាត់សក់ទៅ គេនៅធ្វើមាតិកាជាច្រើនទៀតដើម្បីជួយប្រម៉ូដដល់អតិថិជនរបស់ខ្លួន។
ប៉ុន្តែលំដាប់គ្រួសារអភិជនដូចកូនប្រុសថៅកែហនុមាន មិនមែនជាបញ្ហាឡើយ។ និយាយពីប្រវត្តិផ្ទាល់ខ្លួនរបស់ JB គឺរូបគេកើតនៅហ្វីលីពីន តែគ្រួសាររបស់គេផ្លាស់ទៅរស់នៅកាណាដា ទុកឱ្យគេនៅជាមួយសាច់ញាតិដល់អាយុ៤ឆ្នាំ។ នៅវ័យនេះដែរ គ្រួសាររបស់គេក៏បានបែកគ្នា ហើយ JB ទៅរស់នៅជាមួយម្ដាយ៕
អត្ថបទ៖ រ៉ាវី រូបភាព៖ បណ្តាញសង្គម