បើទោះជាប្រេនចាហួយសម្រកHSO ទើបតែកកើត និងផ្ទុះការគាំទ្រខ្លាំងប្រមាណជិត១ឆ្នាំនេះក៏ពិតមែន តែកេរ្តិ៍ឈ្មោះការលក់ផលិតផលអនឡាញរបស់អ្នកស្រី សាន់ សុខខេង មានតាំងពីយូរណាស់មកហើយ។
គ្រាន់តែផលិតផលចាហួយ HSO ទើបបង្កើត និងល្បីភ្លាមៗតែម្ដង ហើយលំដាប់សេដ្ឋីអនឡាញរូបនេះក៏មិនញញើតនឹងជះប្រាក់ជួលកំពូលតារាប្រុសស្រីល្បីៗមកប្រម៉ូតផលិតផលដែរ។ ក្រឡេកមកមើលតម្លៃ BA នីមួយៗសុទ្ធតែខ្ទង់ម៉ឺនដុល្លារឯណោះ ព្រោះអ្នកទាំងនោះ គឺស្ថិតនៅលំដាប់តារាស្រីជួរមុខក្នុងប្រទេសមានទាំងតារាចម្រៀង សម្ដែង និងបង្ហាញម៉ូដជាដើម។
អ្នកស្រី សាន់ សុខខេង ជាសហគ្រិនស្ត្រីវ័យក្មេងម្នាក់ដែលមានទាំងសម្រស់ និងទ្រព្យសម្បត្តិស្ដុកស្ដម្ភ តែចូលចិត្តបែបធម្មតាៗ និងមានសម្ភារៈជារបស់ទំនើបៗជាម៉ាកយីហោល្បីៗលំដាប់ពិភពលោកដែរ។ គ្រាន់តែភូមិគ្រឹះដ៏ធំទូលាយរបស់ហាយសូរូបស្រស់នោះវិញ ពិតជាល្វឹងល្វើយ អាចទទួលភ្ញៀវបានរាប់រយអ្នកឯណោះ មានទាំងអាងហែលទឹក ក្នុងផ្ទះមានព្យ៉ាណូលេងកម្សាន្ត។ អ្នកជំនួញជាស្រ្តីវ័យក្មេងរូបនេះ ក៏ជាមនុស្សស្រីជះលុយមិនស្ដាយទៅលើរបស់ប្រើប្រាស់របស់កូនៗដែរ។
មិនថាអ្នករួមការងារ ឬមិត្តភ័ក្ដិស្រ្តីអ្នកមានរូបនេះ ស្រលាញ់ចូលចិត្តនាងខ្លាំង ព្រោះភាពមិនប្រកាន់ខ្លួន ហើយនិយមរាប់ញាតិមិនថាជិតឆ្ងាយ ជាក់ស្ដែងថ្ងៃខួបកំណើត សាន់ សុខខេង កាលពីពេលថ្មីៗនេះ មនុស្សស្គាល់គ្នាជិតឆ្ងាយច្រើនអនេកទៅ Surprise។ ត្បិតតែចូលចិត្តប្រើជីវិតប្រចាំថ្ងៃបែបសាមញ្ញៗក៏ពិតមែន តែសេដ្ឋីនីរូបនេះ និយមការដើរលេងហ៊ឺហាក្រៅប្រទេសដូចអ្នកមានៗទូទៅដែរ។
និយាយដល់រូបសម្រស់វិញ អ្នកម្ដាយវ័យក្មេង កូន ៥ នាក់ទាំងក្នុងផ្ទៃពិតជាមិនធម្មតាទេ ទាំងមុខ ទាំងស្បែកខ្លួន ភ្លឺរលោង។ ចំណែកអចលនទ្រព្យមានច្រើនទាំងផ្ទះ ទាំងដី ឡាន មិនឲ្យចាញ់អ្នកអនឡាញជំនាន់គ្នាឡើយ៕