នរណាក៏ល្បីពីរួបសម្រស់លោកស្រី លាង ធារ៉ា ដ៏ស្រស់ស្អាត និងឆ្នើមក្នុងវិស័យជំនួញគុជខ្យង។ ស្រ្តីចំណានផ្នែកជំនួញរូបនេះ ក៏ជានិមិត្តរូបរបស់ស្ត្រីជាច្រើនដែរ ទាំងការថែរក្សាសម្រស់ និងការរកស៊ី គឺគ្មានមួយណាចាញ់បុរសឡើយ។
បើទោះជាមានវ័យច្រើនក៏ពិតមែន ប៉ុន្តែភរិយាឧកញ៉ា ឌី ជោត រូបនេះមិនបានចាស់ទៅតាមអាយុនោះទេ មានតែផូរផង់ទៅៗដូចកូនក្មេងអ៊ីចឹង។ ដោយសារជំនួញក៏ជោគជ័យ ជីវិតគូក៏ប្រពៃ ប្រាកដណាស់ម្ចាស់ក្រុមហ៊ុន Theara Leang Co.,Ltd បានវិវត្តន៍កេរ្តិ៍ឈ្មោះកាន់តែក្រអួបសុះសាយក្នុងវិស័យជំនួញ។
ងារជាភរិយាសេដ្ឋីដែលមានរាងតូចច្រឡឹងស្អាតដូចតារារូបនេះ មានក្រុមហ៊ុនជាច្រើនក្នុងដៃមានតាំងពីហាងលក់កាបូប និងហាងលក់កាបួប និងសម្លៀកបំពាក់,ផលិតផលថែរក្សាសម្រស់ T&L,មជ្ឈមណ្ឌលថែរក្សាសម្រស់ T&L Beauty Center ព្រមទាំងហាងលក់គ្រឿងអលង្ការ T&L Jewelry ដ៏ធំសម្បើម។
ស្ថិតក្នុងវ័យជិត៤០ ឆ្នាំអភិជនវ័យក្មេងរូបនេះ ក៏មិនចាញ់អ្នកមានលំដាប់ៗកំពូលក្នុងខ្មែរដទៃទៀតដែរតែចំណេះដឹង ជំនាញ និងជីវិតដ៏សម្បូរបែប។ ម្ចាស់ប្រេន T&L បានសោយសុខជីវិតសុខស្រួលក្នុងភូមិគ្រឹះធំល្វឹងល្វើយ ហើយនិងការប្រើប្រាស់របស់របរទំនើបទាន់សម័យ សមជាមួយរូបរាង និងឋានៈមុខមាត់ក្នុងសង្គម។ សម្រាប់រឿងដែលគ្រួសារអភិជនមួយនេះនិយមធ្វើ គឺទៅកម្សាន្តនៅក្រៅប្រទេសជុំគ្រួសារ
បើនិយាយពីការលេងម៉ូដសម្លៀកបំពាក់វិញ ពិតណាស់ជំទាវមុខក្មេងខ្ចីរូបនេះ ពូកែតែម្ដងមិនថាស្លៀកពាក់ប្រចាំថ្ងៃ ចូលរួមកម្មវិធី ឬបែបផ្លូវការនៃពិធីក្រុមហ៊ុនឡើយ ឈុតណាក៏ចេញមកស្អាតឥតទាស់ដែរ៕
អត្ថបទ៖ រ៉ាវី រូបភាព៖ បណ្តាញសង្គមលោកស្រី លាង ធារ៉ា