Tran Vien Ngoc Tran ជាកូនស្រីរបស់មហាសេដ្ឋីប្រាក់ពាន់លានវៀតណាម Tran Ba Doung កំពុងត្រូវបានកាសែតធំៗជាច្រើនចុះផ្សាយចំពោះរឿងរស់នៅយ៉ាងស៊ីវិល័យរបស់នាង។ កូនស្រីមហាសេដ្ឋីរូបនេះ ក៏ជាម៉ូដែលផងដែរ ហើយក៏ទើបជាប់ឈ្មោះក្នុងបញ្ជីកូនស្រីមហាសេដ្ឋីទាំង ៤ នៅអាស៊ីដែលចូលចិត្តភាពហ៊ឺហា បែបប្រណីតខ្លាំងថែមទៀតផង។
ទោះមិននិយាយប្រវត្តិគ្រួសារ ក៏បុគ្គលមានឥទ្ធិពលលើបណ្ដាញសង្គមរូបនេះទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជនចំពោះការស្លៀកពាក់យ៉ាងឥតខ្ចោះរបស់នាង។ រូបភាពស្អាតជាច្រើននៅលើបណ្ដាញសង្គម Instagram បានបង្ហាញយ៉ាងច្បាស់ពីជីវិតរស់នៅយ៉ាងឡូយឆាយរបស់នារីវ័យ ៣៣ ឆ្នាំ ដែលធ្វើឱ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ទេ។ ការបង្ហាញម៉ូដ Brand ធំៗតែងតែមានឱ្មុខនាងទៅចូលរួមជានិច្ច រួមមាន Chanel, Dior, LV, Gucci ព្រមទាំងយីហោល្បីៗដទៃទៀត។
មិនត្រឹមតែល្បីថាកើតក្នុងគ្រួសារស្ដុកស្ដម្ភនោះទេ Tran ក៏ជាប់ឈ្មោះជាស្រីស្អាត ដែលមានទម្រង់មុខតូចស្រួចគួរឲ្យទាក់ទាញ រាងស្រឡូនគ្មានចន្លោះ ព្រមទាំងចរិតល្អទៀត។ ភាពល្បីល្បាញរបស់នាងមួយទៀតដែលមានលើបណ្ដាញសង្គម គឺការធ្វើដំណើរកម្សាន្តគ្រប់ទីកន្លែងសឹងតែគ្រប់ប្រទេស។
កាលពីខែសីហា ឆ្នាំ ២០២០ Tran Vien Ngoc Tran រួមជាមួយបងប្អូនប្រុស Louis Nguyen – Tien Nguyen និង Nga Nguyen បានបង្ហាញខ្លួននៅក្នុង South China Morning Post។ កូនអ្នកមានជនជាតិវៀតណាមមួយក្រុមនេះ ត្រូវបានគេហៅថា Crazy Rich Asians ក្នុងជីវិតពិតនៅវៀតណាម។
ការធ្វើបានបែបនេះក៏ទំនងមកពីសេដ្ឋកិច្ចគ្រួសារផងដែរ។ លោក Tran Ba Duong សេដ្ឋីផ្នែកយានយន្តនៅវៀតណាមដែលត្រូវជាឪពុករបស់តារាស្រីខាងលើមានទ្រព្យសម្បត្តិប្រមាណ ១,៥ពាន់លានដុល្លារ ជាប់ជាកំពូលមហាសេដ្ឋីម្នាក់នៅវៀតណាម។ បច្ចុប្បន្ននេះនាងនៅមិនទាន់បើកបេះដូងទទួលបុរសណានៅឡើយទេ។ ហេតុផលមួយចំនួនដែលធ្វើឲ្យនាងមិនទាន់មានមិត្តប្រុសនេះ ក៏ដោយសារតែមមាញឹកការងារច្រើន និងចង់ផ្ដោតលើការងារដែលខ្លួនស្រលាញ់សិន៕