លោក សុខ សង្វារ និងកូនស្រីថៅកែហាងនំស្រួយ លីលី ដែលមានកេរ្តិ៍ឈ្មោះល្បាញល្បីប៉ុន្មានទសវត្សរ៍នេះ ក្រោយរៀបការតែងបង្ហាញភាពផ្អែមល្ហែមមិនដាច់។ ថ្មីៗនេះទៀតសោតគ្រួសារអភិជនប្រចាំស្រុកខ្មែរនេះ ទើបទទួលបានដំណឹងល្អ ដោយ សុខ សង្វារ និង អ៊ឹង ឈីវលី ហៅ លីលី ពពោះកូនដំបូង។
ដំណឹងរីករាយនេះដែរស្វាមីកូនស្រីសេដ្ឋីស្រុកខ្មែរ ឧកញ៉ា កែវ មុំ បានបង្ហាញឲ្យដឹងតាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីម្សិលមិញ។ ក្រោយចែករំលែកភាពរីករាយនៃក្រុមគ្រួសារហើយ មានមិត្តភ័ក្ដិដែលជាមន្ត្រី និងអ្នកមុខអ្នកការ និងលំដាប់សេដ្ឋីៗជាច្រើនចូលរួមអបអរ ដែលលោក សង្វារ និងអ្នកនាង លីលី ដែលជាគ្រួសារអ្នកមានខ្លាំងមួយប្រចាំប្រទេស។
លោក សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាកូនប្រុសពៅសម្ដេចវិបុលបញ្ញា សុខ អាន បានរៀបការជាមួយអ្នកនាង អ៊ឹង ឈីវលី ហៅ លីលី ម្ចាស់ក្រុមហ៊ុនផលិតនំស្រួយលីលី និងជាកូនស្រីរបស់លោកស្រីឧកញ៉ា កែវ មុំ នៅគេហដ្ឋានសម្ដេច សុខ អាន លើផ្លូវសម្ដេចប៉ាន នាព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ គិតមកទល់ពេលនេះ ៦ ខែជាងហើយ។
ក្រោយរៀបការសាងគ្រួសាររួចមកអ្នកទាំង ២ ប្រាថ្នាមានទាយាទស្នងតំណែងឆាប់ៗ។ ដើម្បីត្រៀមខ្លួនធ្វើជាឪពុកម្ដាយដ៏ល្អ និងចង់ឲ្យកូនកើតមកប្រកបដោយសុខភាពរឹងមាំ អ្នកទាំង ២ មិនទទួលទានគ្រឿងស្រវឹងឡើយ ហើយការព្យាយាមពិតជាបានសម្រេច ដោយពេលនេះអ្នកនាង លីលី កំពុងពពោះកូនដំបូង។
គូស្វាមីដ៏សាមញ្ញនេះ តែងតែបណ្ដើរគ្នាយ៉ាងត្រសងមិនថាចូលរួមកម្មវិធីបែបផ្លូវការ និងចុះតាមបណ្ដាលខេត្ត។ មួយវិញទៀត ត្បិតតែជាកូនលំដាប់សេដ្ឋីក្នុងស្រុក តែលោក សុខ សង្វារ និងភរិយាចូលចិត្តបែបធម្មតាៗមិនសំញែងទ្រព្យ ឬសម្ភារៈនិយមអ្វីច្រើនឡើយ ដោយឫកពាអ្នកទាំង ២ បង្ហាញចេញមកសបញ្ជាក់ពីភាពថ្កុំថ្កើងនៃត្រកូល ឃើញហើយគួរឲ្យគោរព ស្រលាញ់រាប់អាន និងមិនឆ្មើងឆ្មៃ៕
រូបភាព៖ FB Sok Sangvar