ឧកញ៉ា ឈឹម បញ្ញា ដែលជាម្ចាស់បុរីច័ន្ទខាស់សល បើទោះជាទើបរៀបអាពាហ៍ពិពាហ៍បានត្រឹម ២ ឆ្នាំក៏ពិតមែន តែជីវិតប្រចាំថ្ងៃរបស់លោកពិតជាស្រស់បំព្រង ដែលមានភរិយារូបស្រស់ និងកូនប្រុសម្នាក់ដ៏គួរឲ្យស្រលាញ់ គ្រាន់ថ្នាក់ថ្នមប្រលែងលេង។
នៅលើបណ្ដាញសង្គមម្ចាស់បុរីរូបនេះ ពិតជាមិនសូវសំញែងទ្រព្យ ឬរបស់របរប្រេនៗឡើយ ដោយគេតែងសង្កេតឃើញលោករវល់ជាមួយការងារអចលនទ្រព្យ និងសល់ពេលយកចិត្តទុកដាក់ជាមួយគ្រួសារតូចរបស់ខ្លួនប៉ុណ្ណោះ។
បើទោះជាមិនមែនជាអ្នកសម្ភារៈនិយមក៏ពិតមែន តែគ្រួសារលោករស់នៅយ៉ាងសុខស្រួលលើផ្ទះដ៏ធំទ្រនំខ្ពស់ ឡានស៊េរីទំនើបៗចាំបំពេញតម្រូវការមិនឲ្យខ្វះឡើយ។ អ្វីដែលអ្នកលេងបណ្ដាញសង្គមតែងតែឃើញឧកញ៉ា ឈឹម បញ្ញា បង្ហោះនិយាយពីភរិយា និងកូនប្រុសជារឿយៗ ដែលអាចបញ្ជាក់យ៉ាងច្បាស់ថា លោកជាមនុស្សស្រលាញ់ គោរព ឲ្យតម្លៃភរិយាកម្រិតណា។
ក្រឡេកទៅមើលភរិយាដ៏ស្រស់ផូរផង់របស់ឧកញ៉ា ឈឹម បញ្ញា គឺជំទាវ ឈ លីជូរ វិញមានទឹកមុខស្រស់ប្រិមប្រិយជានិច្ច ដែលនោះក៏ព្រោះតែមានស្វាមីពូកែយល់ចិត្ត និងថ្នាក់ថ្នមមិនឲ្យទាស់ ឬហ្មងសៅឡើយ។ ក្រៅពីជួយមើលការងារខុសត្រូវលើជំនួញស្វាមី ជំទាវវ័យក្មេងរូបនេះ ក៏ចូលចិត្តដើរកម្សាន្តផងដែរ។
ជំទាវ ឈ លីជូរ មិនត្រឹមពូកែការងារ យកចិត្តស្វាមីវិញក៏ចំណាប់ ហើយគូស្វាមីភរិយាមួយគូនេះ តែងតែមានភាពផ្អែមល្ហែមនឹងគ្នាជានិច្ច ព្រមទាំងធ្វើឲ្យអ្នកដទៃលួចសរសើរមិនដាច់ពីភាពចុះសម្រុង៕
រូបភាព៖ FB ឧកញ៉ា ឈឹម បញ្ញា