អ្នកនាង និមល ដែលជាម្ចាស់ប្រេន Felix គឺកំពុងស្ថិតក្នុងបញ្ជីជាមនុស្សទីមួយ ព្រមទាំងកូនខ្មែរដំបូងគេដែលកុម្ម៉ង់បាន Mercedes-Benz G 63 AMG GCD 920។ សេដ្ឋីឡេអនឡាញរូបនេះ កំពុងធ្វើឲ្យអ្នកក្នុងស្រុកចំហមាត់ ព្រោះតែជីវិតរស់នៅបែបអភិជន មានទាំងភូមិគ្រឹះ មានទាំងរថយន្តស៊េរីទំនើប។
GCD 920 តម្លៃអាចឡើងដល់ ១ លានដុល្លារ ឬ ១ លានជាង ពេលនាំចូលមកដល់ស្រុកខ្មែរ ហើយ G920 Specs គឺមានតែ ១ គត់លើលោក ព្រោះជាគ្រឿងដំបូងដែលក្រុមហ៊ុនអាល្លឺម៉ង់ទើបផលិតបាន ហើយគ្រួសារលំដាប់សេដ្ឋីនេះ ឡើងទៅដល់អឺរ៉ុប ដើម្បីមើលឡាននេះផ្ទាល់កាលពីខែមុនទៀតផង។ នេះក៏ជាមោទនភាពដែលនៅស្រុកខ្មែរ ដែលសម្បូរអ្នកមានទ្រព្យធន និងលទ្ធភាពប្រើប្រាស់រថយន្តប្រណីតៗមិនឲ្យចាញ់សាសន៍គេ។ ចំណែក ១ គ្រឿងទៀត ដែលមានអតិថិជនកុម្ម៉ង់បាន គឺជាតារារ៉េបរបស់អាមេរិក Tyga។
សម្រាប់រូបរាងរបស់ GCD 920 ដែលមានកម្លាំង 920 សេះ បង្ហាញពីអំណាចហើយក៏បង្ហាញពីភាពធន់ផងដែរ។ គ្រួសារសេដ្ឋីអនឡាញនៅខ្មែររូបនេះក៏សម្បូររថយន្តទំនើបៗបញ្ឈរនៅមុខភូមិគ្រឹះតម្លៃជិត១០ លានដុល្លារផងដែរ ហើយសុទ្ធតែលំដាប់កប់ក្ដោងតែម្ដង។
មិនត្រឹមសម្បូរឡានទំនើបឡើយម្ចាស់ផលិតផលថែរក្សាសម្រស់ប្រេន Felix រូបនេះ ក៏មានអចលទ្រព្យច្រើនកន្លែងទាំងផ្ទះ ដី ព្រមជាមួយស្វាមីដែលមានជំនួញក្នុងដៃ ៥-៦ ជំនួញថែមទៀត។ អភិជនវ័យក្មេងទាំងគូនេះ ក៏និយមប្រើប្រាស់គ្រឿងពេជ្រជារបស់លំអខ្លួន ហើយនឹងចូលអាហារជប៉ុនជាកន្លែងញ៉ាំសឹងតែប្រចាំ។
កាងកសាងប្រេនតាំងពីឆ្នាំ ២០១៥ ធ្វើឲ្យអ្នកនាង និងគ្រួសារខ្លាចជាអ្នកមានដ៏ស្ដុកស្ដម្ភមួយ ប្រចាំបរទេសបាត់ទៅហើយ ដោយកម្រមានរបស់ល្អណារំលងបានណាស់៕