ព្រឹត្តិការណ៍ Gumball 3000 ដែលកំពុងទាក់ទាញការចាប់អារម្មណ៍ និងល្បីរន្ទឺ ដោយសារការប្រមូលផ្ដុំឡាន Supercar និង Hypercar ជាច្រើនមកពីជុំវិញក្នុងស្រុក និងក្រៅស្រុក។ សម្រាប់រថយន្តទំនើបមួយគ្រឿងដែលធ្វើឲ្យអ្នកបានចូលរួមថ្ងៃ Pre-Event ដែលធ្វើឡើងនៅសៀមរាបកាលពីសប្ដាហ៍មុននោះ គឺ Bugatti Chiron ឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្ម ក្រុមហ៊ុន ជីប ម៉ុង។
Bugatti Chiron គឺជាកំពូលរថយន្តក្នុងលោក ដែលមានតម្លៃជាង ៣ លានដុល្លារចេញពីរោងចក្រ ហើយមកដល់ស្រុកខ្មែរ បើតាមអ្នកជំនាញកន្លងមកបញ្ជាក់ថា អាចជាង ៤ លានដុល្លារឯណោះ។ ព្រឹត្តិការណ៍ដ៏កក្រើក Gumball 3000 ដែលត្រូវធ្វើឡើងនាពាក់កណ្ដាលខែកញ្ញា ចាប់ពីថ្ងៃ១៥,១៦ និង១៧ នៅខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់តារា សេដ្ឋី អ្នកមុខអ្នកការច្រើន។ ព្រឹត្តិការណ៍នោះដែរ ក៏ត្រូវបានគេរំពឹងថាអាចទាក់ទាញទេសចរណ៍អន្តរជាតិ ឲ្យមកទស្សនាកម្ពុជាកាន់តែច្រើនៗ។
ងាកទៅមើលរថយន្តប្រណីតរបស់ឧកញ៉ា លាង ពៅ ឃើញថាមានប្រជាប្រិយភាពខ្លាំង ដោយមានហ្វេនចាំសុំថតរូបជាមួយព្រោងព្រាត។ ចំណែកការរៀបចំខ្លួនទៀតសោត សេដ្ឋី ភីធើរ ពិតជាង្ហា ទាន់សម័យ តែមិនដូចក្មេងស្ទាវឡើយ ពោលគឺស័ក្តិសមនឹងគោមរម្យជាឧកញ៉ារប់លោតតែម្ដង។
ព្រឹត្តិការណ៍លំដាប់អន្តរជាតិនេះដែរមានរថយន្តប្រណីតៗដូចជាស៊េរីLamborghini, Ferrari, Roll Royce, Porsche, uston Martin និង Bugatti ជាដើម។
ព្រឹត្តិការណ៍អន្តរជាតិ Gumball 3000 ប្រមូលផ្ដុំដោយរថយន្តកំពូលៗលើលោក រាប់រយគ្រឿង ហើយម្ចាស់រថយន្តសុទ្ធសឹងតែលំដាប់មហាសេដ្ឋី និងជាបុគ្គលល្បីៗលំដាប់ពិភពលោកដូចគ្នាដែរ៕
រូបភាព៖ Rev Up Cambodia