នៅស្រុកខ្មែរនរណាក៏ដឹងថា អ្នកឧកញ៉ា គិត ម៉េង ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គឺជាមហាសេដ្ឋីប្រចាំប្រទេស។ អ្នកឧកញ៉ា គិត ម៉េង មានក្រុមហ៊ុនជាច្រើនកាន់កាប់ក្នុងដៃ ហើយសុទ្ធសឹងជាជំនួញធំៗទាំងអស់។
កាលពីថ្ងៃ ១ ខែកញ្ញា ឆ្នាំ ២០២៤ កន្លងទៅ អ្នកឧកញ៉ាលំដាប់កំពូលរូបនេះបានប្រារព្ធខួបកំណើតវ័យ ៥៦ ឆ្នាំនៅគេហដ្ឋានដ៏ធំស្កឹមស្កៃនៅកណ្ដាលរាជធានីភ្នំពេញតែម្ដង ស្ថិតនៅជិតស្តុបចំការមន ជាប់នឹងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ កម្មវិធីខួបកំណើតសេដ្ឋី គិត ម៉េង ត្រូវបានរៀបចំឡើងជាលក្ខណៈគ្រួសារ មានតែសាច់ញាតិ មិត្តភ័ក្ដិស្និទ្ធស្នាលជាលំដាប់អភិជនដូចគ្នា និងក្រុមការងារជំនិតប៉ុណ្ណោះដែលត្រូវបានអញ្ជើញឲ្យចូលរួម។
ក្នុងកម្មវិធីដ៏ឱឡារិកសេដ្ឋីនី ម៉ៅ ចំណាន និងកូនៗប្រុសស្រីទាំង ៤ រូបក៏បានរៀបចំនំខេកជាច្រើន កាតជូនពរ និងកាដូរយ៉ាងភ្ញាក់ផ្អើលដល់ឪពុក ព្រមទាំងស្វាមី។ កាដូរដែលគ្រួសារជាទីស្រលាញ់រៀបចំអ្នកឧកញ៉ា គិត ម៉េង គឺជាលំដាប់សម្ភារៈសេដ្ឋីៗនោះតែម្ដងប្រេន Jaeger-LeCoultre គឺនាឡិកា Jaeger-LeCoultre – 6053406 Duomètre Sphérotourbillon Bleu ជាម៉ូដែលមានកំណត់ ដែលធ្វើឡើងពីមាសសទំហំ ៤២ មិល្លីម៉ែត្រ ហើយកញ្ចក់រចនាឡើងពីត្បូងកណ្ដៀង ព្រមទាំងដាំពេជ្រជាច្រើនគ្រាប់។
នាឡិកា Jaeger-LeCoultre – 6053406 Duomètre Sphérotourbillon Bleu មានចន្លោះពី ៤០០ ០០០ ម៉ឺនដុល្លារទៅដល់ជាង ៨៥៥ ០០០ ដុល្លារ៕
រូបភាព៖ The ring wedding cambodia