លោកស្រី ខៀវ សស៊ីលៀប ដែលជាម្ចាស់ក្រុមហ៊ុនហនុមាន ក៏ជាសេដ្ឋីនីប្រចាំស្រុកខ្មែរដែរ។ ស្ថាបនិកា និងអគ្គនាយិកាក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស រូបនេះស្ថិតក្នុងទុតិយវ័យ តែការតុបតែងខ្លួន លេងម៉ូដសម្លៀកបំណាក់ប្រេនៗមិនចាញ់យុវវ័យទេ។
មានក្រុមហ៊ុនពាន់លានក្នុងដៃ មិនចម្លែកទេដែលការរៀបចំខ្លួនចេញមកលំនាំអ្នកធុរកិច្ចធំៗ ហើយសម្លៀកបំពាក់ និងគ្រឿងអលង្ការទៀតសោតគឺត្រូវតែជារបស់ប្រេនធំៗលំដាប់ពិភពលោកនេះឯង។ មិនថាចូលរួមកម្មវិធីផ្លូវការ ឬកម្មវិធីជប់លៀងឡើយ ថៅកែស្រាហនុមានរូបនេះ ពិតជាមិនអាចបាក់មុខបានឡើយ ពោលត្រូវរៀបចំខ្លួនឡើងស្អាតភ្លឹងៗ។
ជាក់ស្ដែងថ្ងៃចូលរួមខួបកំណើតចៅភ្លោះមហាសេដ្ឋីស្រុកខ្មែរ គឺអ្នកឧកញ៉ា លី យ៉ុងផាត់ កាលពីពេលកន្លងទៅ លោកស្រី ខៀវ សស៊ីលៀប បានគ្រងសម្លៀកបំពាក់បែបអភិជនដដែល ហើយគ្រាន់តែនាឡិកាដៃដែលភរិយា លោកឧត្ដមសេនីយ៍ទោ ម៉ឹង ពន្លក អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ពាក់តម្លៃជាង ២ ម៉ឺនដុល្លារបាត់ទៅហើយ។
នាឡិកាដៃពណ៌ខ្មៅម៉ាក Pagani Design មានដាំត្បូងច្រើនស្អេកស្កះ។ Women’s PAGANI DESIGN Luxury diamond watch 32mm តម្លៃ ២០ ៩៣៥ ដុល្លារអាមេរិក មានរូបរាងដ៏ប្រណិត និងភាពធន់នៃនាឡិកា Pagani Design គឺជាជម្រើសដ៏ល្អឥតខ្ចោះ សម្រាប់អ្នកដែលពេញចិត្តទាំងរចនាប័ទ្ម និងការអនុវត្ត៕