កាលពីប៉ុន្មានថ្ងៃមុនគ្រួសារសេដ្ឋីប្រចាំស្រុកខ្មែរម្នាក់ទៀតហើយ បានរៀបចំកម្មវិធីជប់លៀងខួបកំណើតត្រកូលអភិជនមួយទៀតហើយ។ នោះគឺខួបកំណើតចៅចៅបង្កើតរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ ដែលមានជំនួញច្រើនប្រភេទក្នុងដៃ រួមទាំងស្ថានីយទូរទស្សន៍ PNN។
ចៅភ្លោះរបស់សេដ្ឋីកាន់កាប់មុខជំនួញជាច្រើនគ្របដណ្ដប់លើពហុវិស័យដូចជាវិស័យថាមពលទាំងវិស័យវារីអគ្គិសនី និងវិស័យទឹកស្អាត, វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចមានសណ្ឋាគារ កន្លែងកម្សាន្ត,ទីលានវាយកូនហ្គោល សួនទឹក សួនសត្វ កាស៊ីណូ និងហាងលក់ទំនិញលើកលែងពន្ធ, វិស័យកសិកម្ម និងកសិឧស្សាហកម្មរួមមានចម្ការកៅស៊ូ ចម្ការអំពៅ និងរោងចក្រផលិតស្ករស, វិស័យព័ត៌មានដូចជាទូរទស្សន៍ និងវិស័យសេវាកម្មមានដូចជាតំបន់សេដ្ឋកិច្ចពិសេស និងកំពង់ផែទឹកជ្រៅ។
ឧកញ៉ា ភូ សេពីង និងជំទាវអ្នកឧកញ៉ា លី យ៉ាវឡាក់ គូស្វាមីមួយគូនេះ បានរៀបការតាំងពីឆ្នាំ ២០១៧ និងរស់នៅក្នុងជីវិតសេដ្ឋី ព្រោះខាងប្រុសគឺកូនឧកញ៉ា កុក អាន ហើយខាងស្រីជាកូនរបស់អ្នកឧកញ៉ា លី យ៉ុងផាត់។ បន្ទាប់ពីប្រសូតបានកូនប្រុសស្រី១គូ ដ៏គួរឲ្យស្រលាញ់ឈ្មោះ Pittha និង Phiriinទុកឲ្យជីតាដែលជាអ្នកឧកញ៉ា និងជាមហាសេដ្ឋីបីបមថ្នមប្រលែង។
ក្រឡេកទៅមើលភ្ញៀវចូលរួមក្នុងកម្មវិធីវិញ ក៏ជាលំដាប់អ្នកមានៗ មន្រ្តីរាជការ សាច់ញាតិ និងសេដ្ឋីៗដូចម្ចាស់កម្មវិធីដែរ។ មិនត្រឹមភ្ញៀវជាលំដាប់អភិជនឡើយ ក្នុងនោះក៏មានវត្តមានសិល្បករសិល្បការិនីផងដែរ៕
រូបភាព៖ Bong Joy