នាពេលបច្ចុប្បន្នបើនិយាយពីកំពូលអ្នកលក់គ្រឿងថែរក្សាសម្រស់ដែលល្បីខ្លាំង អតិថិជនប្រាកដជាចង្អុលទៅ ស្រីណៃ។ ក្រៅពីសម្ដីចាក់ទឹកមិនលិច រូបសម្រស់ស្រស់ស្អាត អាចទាក់ទាញបានចិត្តអ្នកលេងបណ្ដាញសង្គមមកសាកល្បងប្រើផលិតផល អ្នកនាងក៏ម្ចាស់ប្រេនក្លាយជាសេដ្ឋីនីទៅហើយពេលនេះ។
២ ឆ្នាំចុងក្រោយជីវិតម្ចាស់ប្រេន Skincare រូបនេះកំពុងសោយសុខលើគំនរទ្រព្យសម្បត្តិដែលជាញើសឈាមខ្លួនខំសាងមកយ៉ាងលំបាក ៦-៧ ឆ្នាំកន្លងមកនេះ។ ដោយកាលពីចុងឆ្នាំ ២០២៣ ស្រីណៃ បានទិញឡានទំនើប Mercedes-Benz G 63 AMG BRABUS តម្លៃជាង ៧៥ ម៉ឺនដុល្លារអាមេរិក ហើយនៅឆ្នាំ ២០២៤ នេះដែរ អ្នកនាងទិញកាបូបជាង ១ ម៉ឺនដុល្លារ។
ម្ចាស់ផលិតផលថែរក្សាសម្រស់ដែលល្បីទាំងនៅខ្មែរ និងថៃរូបនេះមិនមែនមានតែឡានទំនើប BRABUS មួយគ្រឿងឡើង ស្រីណៃ ក៏មានឡាន BRABUS នោះទេ នាងក៏នៅមានឡានស៊េរីទំនើប Bentley continental gt speed 2016 មួយគ្រឿងទៀតដែរ តម្លៃជិត ៣០ ម៉ឺនដុល្លារ។ មិនទាន់អស់ឡើយ កំពូលអ្នកលក់អនឡាញហាយសូ រូបនេះក៏មានរថយន្តគ្រួសារផ្សេង និងមានតម្លៃខ្ពស់ផងដែរ។
ចំណែកផ្ទះរបស់អភិជនរូបនេះ នៅក្នុងបុរី ជីប ម៉ុង ដែលគេស្គាល់ថាកន្លែងរស់នៅរបស់អភិជនជាច្រើន ដោយមានតម្លៃជាង ១ លានដុល្លារ។ សេដ្ឋីរូបនេះ ក៏ជាមនុស្សស្រីចាយភាពហ៊ឺហាដោយសម្ភារៈនិយមដែរ ជារឿយៗអ្នកនាងឧស្សាហ៍ទៅថៃ ទិញប្រេនលំដាប់ពិភពលោកជាច្រើននៅទីនោះ។ ម្យ៉ាងម្ចាស់ផលិតផលថែរក្សាសម្រស់ជាច្រើនប្រភេទរូបនេះ ក៏ចូលចិត្តទិញគ្រឿងពេជ្រលម្អខ្លួន តាមបែបអ្នកមាន។
មិនឲ្យខុសពីសេដ្ឋីដទៃ ស្រីណៃ ធ្លាប់ទៅសម្រាលលំហែនៅកោះម៉ាល់ឌីវ ២ យប់តម្លៃ ២ ម៉ឺនដុល្លារ ព្រមទាំងទៅកម្សាន្តនៅប្រទេសបារាំងយ៉ាងស៊ីវិល័យ ហើយប៉ុន្មានថ្ងៃទៀតក៏ត្រៀមទៅអឺរ៉ុបម្ដងទៀត ដើម្បីកាត់បន្ថយការស្មុគស្មាញក៏ដូចជា ការសាកថ្មជីវិតផងដែរ។ មិនត្រឹមតែជីវិតស្តុកស្តម្ភ ស្រីណៃ ក៏មានប្ដីចាំជួយនៅក្រោយខ្នង លើកទឹកចិត្ត និងបំពេញសេចក្ដីត្រូវការសព្វបែបយ៉ាង៕
អត្ថបទ៖ នារ៉ាវី រូបភាព៖ បណ្តាញសង្គម