ចៅក្រមស៉ើបសួរ សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនជាប់ចោទ គុយ វ៉ាត ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ ក្រោយតំណាងអយ្យការចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន»។
គួរឲ្យដឹងថា បុគ្គល គុយ វ៉ាត ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានបញ្ជូនទៅតុលាការពាក់ព័ន្ធបទល្មើសចេញសែកអត់សាច់ប្រាក់ និងឆបោកប្រាក់ផ្សេងៗទៀត ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
លោក គុយ វ៉ាត ជាថៅកែហាង Park Coffee ជាសហគ្រិនមួយរូបដែលទទួលបានជោគជ័យមានក្រុមហ៊ុនជាច្រើនក្នុងដៃ ដូចជា៖ ក្រុមហ៊ុន Atech IT Solutions
ភោជនីយដ្ឋាន Park Cafe Foods and Beverages
ក្រុមហ៊ុនអចលនទ្រព្យ VTrust Property Co., Ltd
រោងម៉ាស៊ីនកិនថ្មនៅខេត្តកំពង់ស្ពឺ Kamhwa Stone Crushing ក្រុមហ៊ុន Vtrust Appraisal Co., Ltd ក្រុមហ៊ុន Impact Digital Advertising ក្រុមហ៊ុន Phnom Penh Security Plc និងក្រុមហ៊ុនយូណាយធីតហ្វូតគ្រុប (UFG)៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម