ឧកញ៉ា ឡូវ ហ៊ឹង ដែលជាឧកញ៉ាជើងចាស់មួយរូបនៅស្រុកខ្មែរ ទើបរៀបមង្គលការឲ្យកូនស្រី និងជាឧកញ៉ាផងដែរនោះ គឺឧកញ៉ា ឡូវ ហ្គេចម៉ី បានចាយជីវិតយ៉ាងសប្បាយ និងមានសុភមង្គល។
ឧកញ៉ា ឡូវ ហ្គេចម៉ី ក៏ជាអ្នកជំនួញវាល់លាន ព្រមទាំងជាមនុស្សស្រីមានភាពទាន់សម័យ និងចូលចិត្តប្រើសម្ភារៈប្រេនៗ ជាពិសេសកាបូបសុទ្ធតែម៉ាកល្បីលំដាប់ពិភពលោក តម្លៃថ្លៃកប់ក្ដោងតែម្ដង។ ក្រៅពីប្រើរបស់របរល្អៗ GM សំអាងការដ៏ល្បីរូបនេះក៏ធ្វើដំណើរទៅកម្សាន្តនៅបរទេស។
បើទោះបីជាថៅកែ ជីអ៊ឹម សំអាងការដ៏ស្រស់ស្អាតរូបនេះ មិនសូវបង្ហោះរូបភាពគ្រួសារ ឬរបស់របរម៉ាកយីហោអ្វីច្រើនឡើយ តែបើបង្ហោះហើយឃើញថា មួយៗពិតជាមិនធម្មតា ហើយក៏មិនឲ្យចាញ់ហាយសូដទៃឡើយ។ មិនថាចូលរួមកម្មវិធីបែបអភិជន ឬការដើរលេងនោះទេ ឧកញ៉ា ឡូវ ហ្គេចម៉ី មានម៉ូដកាបូបកម្រៗជាច្រើន មិនត្រឹមស្អាត តែមើលពិតជាស័ក្ដិសមជាមួយសេដ្ឋីនីរូបនេះខ្លាំងតែម្ដង។
ខាងក្រោមនេះគឺជាម៉ូដកាបូបថ្លៃៗ របស់អភិជន ឡូវ ហ្គេចម៉ី៖
១. កាបូប Dior Off White Cannage Leather Small My ABCDior Lady Dior Tote ទំហំ S តម្លៃ ២ ៧៩១ ដុល្លារ
២. កាបូប Hermès Bleu Zellige Shiny Alligator Mini Constance 18 Palladium Hardware, 2022 តម្លៃចន្លោះពី ៣៥ ០០០- ៣៨ ០០០ ដុល្លារ
៣. កាបូប Chanel Large Jumbo Classic Double Flap Bag Caviar Noir តម្លៃ ៩ ៣១៣ ដុល្លារ