សេដ្ឋី គិត ម៉េង ដែលជាសេដ្ឋីស្រុកខ្មែរ មិនត្រឹមពូកែរកស៊ីមានជំនួញសឹងគ្រប់ប្រភេទក្នុងដៃឡើយ លោកក៏ពូកែវោហារស័ព្ទ ទាក់ចិត្តអ្នកគាំទ្រ ពិសេសគឺអាចយកបានបេះដូងសេដ្ឋីនី ម៉ៅ ចំណាន ថែមទៀតផង។
ជារឿយៗប្រធានក្រុមហ៊ុន រ៉ូយាល់គ្រុប តែងតែបង្ហោះពីការសរសើរភរិយាគឺសេដ្ឋីនី ម៉ៅ ចំណាន លើផេកហ្វេសប៊ុកផ្លូវការ មិនថាក្នុងឱកាសពិសេសដូចជាខួបកំណើត, ថ្ងៃ Vlentine, ថ្ងៃសិទ្ធិនារី, ខួបអាពាហ៍ពិពាហ៍ ឬសូម្បីថ្ងៃកំណើតកូនក៏សេដ្ឋី គិត ម៉េង ជូនពរ និងរំលឹកពីការលះបង់របស់ឧត្ដមភរិយារូបនេះដែរ។
បើមើលទៅលើពាក្យពេចន៍ស្នេហាដែលសេដ្ឋី គិត ម៉េង ផ្ដោះផ្ដងទៅកាន់សេដ្ឋនី ម៉ៅ ចំណាន ជាភរិយា មានទាំងភាពផ្អែមល្ហែម,លើកតម្កើង, ដឹងគុណ, ជឿជាក់,លើកទឹកចិត្ត,អបអរ និងជូនពរជាដើម។
អ្នកគាំទ្រសេដ្ឋីទាំង ២ ពិតជាសរសើរពីសេចក្ដីស្នេហារបស់ និងការឲ្យតម្លៃគ្រួសារនៃគូស្វាមីភរិយាដែលជាសេដ្ឋីប្រចាំស្រុកខ្មែរនេះខ្លាំងណាស់។ មួយវិញទៀត គេក៏សង្កេតឃើញថា សេដ្ឋី គិត ម៉េង ជាបុរសចូលចិត្តសន្សំរូបថតអនុស្សាវរីយខ្លាំងណាស់ រូបភាពមានតាំងពីស្គាល់គ្នាដំបូងៗ និងគ្រប់សកម្មភាពរបស់ប្រពន្ធកូនតែម្ដង។
រាល់ការផុសបង្ហាញពីសម្រង់សម្ដីភាសាស្នេហារបស់សេដ្ឋី គិត ម៉េង ចំពោះភរិយាឃើញថា មានជាពាក្យថ្មីៗ មិនដូចអ្នកដទៃឡើយ និងទទួលបានការ Like cmt និង share ច្រើន។ ក្រៅពីពាក្យផ្អែមល្ហែមជាមួយភរិយា និងកូនៗ អ្នកឧកញ៉ាក៏មានដំបូន្មានល្អទាំងសម្រាប់ការងារ គ្រួសារ និងសង្គមជាតិ៕
អត្ថបទ៖ នារ៉ាវី រូបភាព៖ ផេកគិត ម៉េង