កូនប្រសាស្រីរបស់ថៅកែហនុមាន គឺអ្នកនាង តាំង ប៉ោហ្គិច ហៅ Jade ប្រើជីវិតហាយសូដូចតារាល្បីៗ បូករួមរូបសម្រស់ស្រស់ស្អាត រាងស្រឡូន ថែមទាំងការស្លៀកពាក់សុទ្ធតែប្រេនល្បីៗទៀតនោះ មើលទៅស័ក្ដិសមជាលំដាប់អភិជនពិតៗតែម្ដង។
នៅគណនី Instagram របស់ភរិយារបស់ ផន មុតសុក្រឆពណ្ណ ហៅ Richie វិញ មាន Follower ជាង 100K ហើយអ្នកគាំទ្រ Jade តែងតែសរសើរពីការរៀបចំខ្លួន មិនថាម៉ូដសម្លៀកបំពាក់ថ្ងៃធ្វើការ ឬក៏សម្លៀកបំពាក់សម្រាប់ដើរកម្សាន្តឡើយ កូនប្រសាស្រីលំដាប់សេដ្ឋីរូបនេះ មើលទៅស្អាតខ្ញង់ៗ ជះភាពទាក់ទាញតែម្ដង។
Jade ចូលចិត្តសម្លៀកបំពាក់បែបធម្មតាៗ តែជារបស់ប្រេនធំៗ និងមានតម្លៃថ្លៃ។ មិនត្រឹមតែសម្លៀកបំពាក់ធ្វើការ និងដើរលេងឡើយដែល តាំង ប៉ោហ្គិច ស្លៀកបានយ៉ាងលេចធ្លោ ពេលចូលរួមកម្មវិធីមង្គលការលំដាប់សេដ្ឋីៗដូចគ្នាអ្នកនាងពិតជាមិនឲ្យចាញ់នរណាម្នាក់ឡើយ ដោយមួយឈុតៗចូលខ្ទង់ពាន់ដុល្លារឯណោះ។
តាំង ប៉ោហ្គិច ហៅ Jade ជាភរិយា របស់ ផន មុតសុក្រឆពណ្ណ ហៅ Richie ដែលជាកូនប្រុសរបស់លោកឧត្ដមសេនីយ៍ទោ ម៉ឹង ពន្លក អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងលោកស្រី ខៀវ សស៊ីលៀប ស្ថាបនិកា និងអគ្គនាយិកាក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនហនុមាន ប៊ែវើរីជីស។
ផន មុតសុក្រឆពណ្ណ ហៅ Richie បានរៀបការជាមួយ តាំង ប៉ោហ្គិច ហៅ Jade កាលពីខែតុលា ឆ្នាំ ២០២៣ ផ្អើលអស់ស្រុកខ្មែរទាំងកន្លែងរៀបចំកម្មវិធីប្រៀបដូចឋានសួគ៌។ ចំណែកភ្ញៀវពន្លឺវិញ គឺសុទ្ធសឹងជាថ្នាក់ដឹកនាំជួរមុខក្នុងប្រទេស មន្ត្រីរាជការ អ្នកមុខអ្នកការ ព្រមទាំងអ្នកជំនួញធំៗទាំងក្នុង និងក្រៅប្រទេស៕ ៤ ឈុតមើលទៅធម្មតារបស់ Jade តែតម្លៃមិនធម្មតា៖
១. រ៉ូបខ្លីស-ខ្មៅ មានតម្លៃ ជាង ៤០០ ដុល្លារ របស់ប្រេន Self-Portrait
២. អាវ CHANEL តម្លៃជាង ១០០០ ដុល្លារ
៣. អាវ CHANEL តម្លៃ ជិត ៤ ០០០ ដុល្លារ និងកាបូប CHANEL និងតម្លៃជាង ១៣ ០០០ ពាន់ដុល្លារ
៤. អាវរបស់ម៉ាក SSENSE តម្លៃជាង ៦០០ ដុល្លារ
អត្ថបទ៖ នាងរ៉ាវី រូបភាព៖ បណ្តាញសង្គម