មន្រ្តីជំនាញគយ នៃការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃសាខាគយនិងរដ្ឋាករខេត្តកណ្ដាលបានពិនិត្យឃើញសាច់បង្កកខូចគុណភាព និងផ្ទុកមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសចំនួនជាង ១៧តោន នៅខេត្តកណ្តាល។
តាមដានជាមួយយើង៖ Million Times
សាច់បង្កកចម្រុះដែលនាំចូលពីប្រទេសជិតខាងរួមមាន ចុងស្លាបមាន់ គល់ស្លាបមាន់ចំនួន ១៥៦៣ កេស ស្មើរនឹង ១៧ ១៩៣គីឡូក្រាម។ ជាលទ្ធផល មន្រ្តីជំនាញក្រោយពីពិនិត្យរួចសម្រេចដុតកម្ទេចោលសាច់បង្កកទាំងនោះតាមនីតិវិធី។ រិឯម្ចាស់រថយន្ត និងអ្នកនាំចូលត្រូវបានការិយាល័យស្រាវជ្រាវនិងបង្រ្កាបអំពើរត់ពន្ធតំបន់២ នៃសាខាគយនិងរដ្ឋាករខេត្តកណ្តាល បន្តអនុវត្តតាមនីតិវិធីគយនិងរដ្ឋាករ៕
អត្ថបទ៖ នារតី