កោះអំពិល គោលដៅទេសចរណ៍ល្បីស្ថិតក្នុងខេត្តតំបន់ឆ្នេរគួរឲ្យទាក់ទាញនៅកម្ពុជា

កោះអំពិល គោលដៅទេសចរណ៍ល្បីស្ថិតក្នុងខេត្តតំបន់ឆ្នេរគួរឲ្យទាក់ទាញនៅកម្ពុជា


កោះអំពិលជាតំបន់សក្តានុពលទេសចរណ៍បែបសមុទ្រដែលពេញនិយមនាពេលបច្ចុប្បន្ន។ កោះនេះមានទីតាំងស្ថិតនៅស្រុកគិរីសាគរ ខេត្តកោះកុងដែលមានចម្ងាយប្រមាណ២៥០គីឡូម៉ែត្រពីរាជធានីភ្នំពេញ និង១៤០គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ។


សម្រស់កោះដ៏ស្រស់ស្អាតនេះបានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅលេងកម្សាន្ត ពិសេសថ្ងៃចុងសប្តាហ៍ និងបុណ្យទានហូរហែរមិនដាច់។ តារារះពីទិសនិរតីមួយនេះមានកន្លែងកម្សាន្តលេងច្រើនសម្បូរបែបដូចជា មុជទឹកមើលផ្កាថ្មនិងជីវចម្រុះជាច្រើននៅបាតសមុទ្រ ស្ទូចត្រីលេង ជិះកាយយ៉ាក់ ដើរលើស្ពានកាត់សមុទ្រនាពេលល្ងាចគយគន់ថ្ងៃលិច និងថតរូបលេងយ៉ាងសប្បាយថែមទៀតផង។ លោកអ្នកអាចចូលលេងកម្សាន្តបានទាំងកោះអំពិលក្នុង កោះអំពិលកណ្តាល និងកោះអំពិលក្រៅ។ រីឯសម្រស់របស់កោះវិញទាក់ទាញខ្លាំង ភាគច្រើនអ្នកមកលេងកោះស្តេមិនសូវរំលងឡើយ ព្រោះបើជិះទូកពីកោះស្តេចមកកោះអំបិលត្រឹម៣០នាទីប៉ុណ្ណោះ។

តាមដានជាមួយយើង៖ Million Times


ជាមួយគ្នានេះ រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញនូវកម្មវិធីនយោបាយសម្រាប់ការកសាងនិងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ ដែលបានកំណត់គោលដៅអភិវឌ្ឍនិងធ្វើឱ្យប្រសើរឡើងគ្រប់វិស័យ ។ ក្នុងនោះដែរ ការអភិវឌ្ឍវិស័យទេសចរណ៍ដែលមានចំណុចអាទិភាពចំនួន ៩ ។ ចំណុចអាទិភាពទី១ គឺ ជំរុញវិស័យទេសចរណ៍កម្ពុជាជាទេសចរណ៍វប្បធម៌ និងធម្មជាតិដែលត្រូវបានចាត់ទុកជា “មាសបៃតង” ។ រីឯចំណុចអាទិភាពទី៨ គឺ បន្តជំរុញសកម្មភាពទេសចរណ៍ផ្ទៃក្នុងនិងរំហូរទេសចរអន្តរជាតិក្នុងការទស្សនាកម្ពុជា ស្របនឹងការអប់រំលើកទឹកចិត្តប្រជាជនឱ្យចូលរួមកិច្ចអភិវឌ្ឍទេសចរណ៍ប្រកបដោយភាពទាក់ទាញ ៕




អត្ថបទ៖ នារតី