នៅពាក់កណ្តាលឆ្នាំ២០២៤នេះ ពោលគឺនៅខែឧសភាកន្លងថ្មីៗ នេះឯកអគ្គរដ្ឋទូតប្រទេសមហាអំណាចចំនួនពីរបានចប់អាណត្តិរបស់ខ្លួននៅក្រុងភ្នំពេញ ខណៈប្រទេសទាំងនោះលេចលឺដំណឹងតែងតាំងថ្មីអ្នកការទូតឆ្នើមៗ មានថ្មីមាត់មកកាន់កម្ពុជា។
លោក វ៉ាង វិនធៀង ឯកអគ្គរដ្ឋទូតចិន និងលោក ផាទ្រីក មើហ្វី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានចប់អាណត្តិរៀងៗខ្លួនក្នុងខែឧសភា ហើយមុនចាកចេញលោកទូតទាំងពីរសុទ្ធតែមានជំនួបលាថ្នាក់នាំជាន់ខ្ពស់ និងមន្ដ្រីកម្ពុជា។
ដើម្បីពង្រីក និងពង្រីងការទូតរបស់ខ្លួនក្នុងតំបន់ ប្រទេសចិនបានបញ្ជូនអតីតអ្នកនាំពាក្យក្រសួងការបទេសលោក Wang Wenbin មកកាន់តំណែងឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា ស្របពេលដែលសហរដ្ឋអាមេរិកក៏នឹងត្រៀមចាត់តាំងឯកអគ្គរដ្ឋទូតថ្មីគឺលោក Robert Forden ក្នុងពេលដ៏ឆាប់ខាងមុខនេះ។
លោក Wang Wenbin មានវ័យ ៥៣ឆ្នាំបានបម្រើការក្នុងបេសកកម្មការទូតអស់រយៈពេលជាង ៣០ឆ្នាំមកហើយក្នុងផ្នែកផែនការគោលនយោបាយ និងកិច្ចការនៃប្រទេសអាហ្វ្រិក។ លោក Wang បានបម្រើការជាអ្នកនាំពាក្យទី ៣២ នៃក្រសួងការបរទេសចិន ពីខែកក្កដា ឆ្នាំ២០២០ ដល់ខែឧសភា ឆ្នាំ២០២៤។
ចំណែកប្រមុខទូតថ្មីឯណេះវិញ លោក Robert Forden ជាសមាជិកនៃផ្នែកកិច្ចការបរទេសជាន់ខ្ពស់ដែលមានឋានៈជាទីប្រឹក្សាយោបល់របស់រដ្ឋមន្ត្រី។ បច្ចុប្បន្ននេះ លោកកំពុងបំពេញតួនាទីជាទីប្រឹក្សាជាន់ខ្ពស់នៅការិយាល័យ កិច្ចការអាស៊ីខាងកើត និងប៉ាស៊ីហ្វិកនៃក្រសួងការបរទេសអាមេរិក។
អត្ថបទ៖ សាង តេជៈ រូបភាព៖ បណ្តាញសង្គម