Gumball 3000 Group ដែលប្រមូលផ្តុំរថយន្តទំនើបៗ និងបុគ្គលមានឥទ្ធិពលល្បីៗរាប់ពាន់នាក់ធ្វើដំណើរជុំវិញពិភពលោកដើម្បីបង្កើតបទពិសោធន៍ដ៏អស្ចារ្យបំផុត គ្រោងនឹងធ្វើដំណើរទេសចរណ៍ឆ្លងកាត់ប្រទេសកម្ពុជានាពេលខាងមុខ។
ថ្មីៗនេះ លោក Maximillion Cooper ស្ថាបនិកកម្មវិធី Gumball 3000 Group បានជួបលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ តាមរយៈប្រព័ន្ធវីដេអូចម្ងាយ បានឲ្យដឹងថា កម្មវិធីនេះ ជាការប្រមូលផ្តុំរថយន្តទំនើបៗ និងជនមានឥទ្ធិពលល្បីៗរាប់ពាន់នាក់ ធ្វេីដំណើរជុំវិញពិភពលោក ហើយបង្កើតបទពិសោធន៍ដ៏អស្ចារ្យបំផុត តាមរយៈការធ្វេីដំណេីរឆ្លងកាត់ពីប្រទេសមួយទៅប្រទេសមួយទៀតគ្រប់ទ្វីបទាំងអស់ ជុំវិញពិភពលោក ដោយឆ្លងកាត់ប្រទេសកម្ពុជា។
កម្មវិធី Gumball 3000 Group បង្កើតឡើងតាំងពីឆ្នាំ១៩៩៩មកម្លេ៉ះ ដោយសហគ្រិនជនជាតិអង់គ្លេសលោក Maximillion Cooper ជាមួយនឹងចក្ខុវិស័យរបស់លោកក្នុងការបញ្ចូលគ្នានូវរថយន្តទំនើបៗ បុគ្គលល្បីៗមានឥទ្ធិពល តន្ត្រី ម៉ូដ និងវប្បធម៌ ហើយធ្វើដំណើរទេសចរណ៍ជុំវិញពិភពលោក។
លោក Maximillion Cooper មានអាយុវ ៥២ឆ្នាំ ត្រូវបានគេប៉ាន់ស្មានថាលោកមានទ្រព្យសម្បត្តិសុទ្ធប្រហែល ៦០លានដុល្លារកាលពីឆ្នាំងកន្លងទៅ ដែលបង្ហាញដោយទស្សនាវដ្តី Forbes។ ថ្មីៗនេះកម្មវិធី Gumball 3000 Group របស់ Cooper គេវាយតម្លៃថា មានតម្លៃជាង ៣០០លានដុល្លារអាមេរិក។
អត្ថបទ៖ ចរណៃ រូបភាព៖ លោក សុខ សូកេន និងបណ្តាញសង្គមលោក Maximillion Cooper