ព្រឹត្តិការណ៍ជួបជុំរថយន្ត និងម៉ូតូ “Car & Bike Festival” ក្រោមប្រធានបទ “ជំនួបយានយន្ត ជំរុញទេសចរណ៍” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៦ ខែឧសភា ឆ្នាំ២០២៤ នឹងបើកឱកាសជម្រុញបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា។
យោងតាមរដ្ឋបាលខេត្តសៀមរាប ព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ចាស់) ដោយក្រសួងទេសចរណ៍បានសហការជាមួយអង្គការសប្បុរសធម៌ហ្វិចឆឺរ៉ាល់ និងក្រុមហ៊ុនឯកជន រៀបចំព្រឹត្តិការណ៍ជំនួបក្រុមម៉ូតូទេសចរណ៍ Siem Reap Bike Week ដែលប្រមូលផ្តុំម៉ូតូល្បីៗ អមជាមួយនឹងសកម្មភាពដូចជា ការប្រគុំតន្ត្រី ស្តង់អាហារ និងកម្មវិធីផ្សេងៗជាច្រើនទៀត។
ព្រឹត្តិការណ៍នេះត្រូវបានសង្ឃឹមយ៉ាងមុតមាំថា ជាឱកាសដ៏ល្អក្នុងការជំរុញបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ។
មួយវិញទៀត ក៏ជាឱកាសមាសឱកាសប្រាក់ផ្សព្វផ្សាយយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” , “ឆ្នាំនៃការផ្លាស់ប្តូរ ប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” ,“ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១” និងជាការជំរុញទេសចរណ៍ ក្នុងស្រុកក៏ដូចជារួមចំណែកជំរុញប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្ត្រ “បង្កើន៥ និងអភិវឌ្ឍ៣” របស់ក្រសួង ទេសចរណ៍ថែមទៀតផងដែរ៕
អត្ថបទ៖ នារតី រូបភាព៖ ក្រសួងទេសចរណ៍