ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងនិងផ្តល់ឋានៈជានាយក នាយករងខុទ្ទកាល័យរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចំនួន ៦រូប។
នៅក្នុងព្រះរាជក្រឹត្យអង្គព្រះមហាក្សត្រ តែងតាំងលោក ឈីវ ស៊ាង អតីតរដ្ឋលេខាធិការក្រសួងការបរទេស ជានាយកខុទ្ទកាល័យ ឋានៈស្មើរដ្ឋមន្រ្តី, លោក យឹម លាង អគ្គស្នងការរងនគរបាលជាតិ និងជាកូនប្រសារអតីតឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា (ឋានៈស្មើរដ្ឋមន្រ្តី បន្ថែមលើមុខងារបច្ចុប្បន្ន), លោក ចាន់ សុខុម, លោក រ័ត្ន ហុក ជានាយករខុទ្ទកាល័យ ឋានៈស្មើរដ្ឋលេខាធិការ និងលោកស្រី ឈីវ គីមស្រ៊ុន និងលោក រ៉េត ឧត្តមវុឌ្ឍីណា ជាជំនួយការ មានឋានៈស្មើអគ្គនាយក។
សម្តេចតេជោ ហ៊ុន សែន ផ្តើមតួនាទីភារកិច្ចថ្មីជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បន្តពីសម្តេចវិបុលសេនាភក្តី ដែលតែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
តែងតាំងកូនប្រសារលោក ជា សុផារ៉ា ជានាយករងខុទ្ទកាល័យរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាថ្មី
តាមដានជាមួយយើង៖ Million Times