ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីវ័យក្មេងថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដែលមកដល់កម្ពុជាប៉ុន្មានម៉ោងមុននេះ ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។


ក្នុងការធ្វើដំណើរទស្សនកិច្ចមកកម្ពុជា លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រីថៃ បានជ្រើសរើសសម្លៀកបំពាក់ច្នៃចេញពីកំណាត់ប្រពៃណីថៃធម្មតា អមដោយគ្រឿងអលង្ការលម្អខ្លួន សមសួនជាឋានៈប្រមុខរាជរដ្ឋាភិបាលថៃ។
គ្រឿងអលង្ការតូចៗដូចជាក្រវិល ចិញ្ចៀន ខ្សែក កន្លាស់អាវ ២ ពណ៌មាស និងប្រាក់ ដែលមើលមិនដឹងថាជាប្រេនអ្វីឡើយ។ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានបន្ថែមដោយនាឡិកាប្រណីតដែលប្រេនល្បីលំដាប់ពិភពលោក។
នាឡិកា Patek Philippe Nautilus Rose Gold Silver Opaline Dial 7118/1R ដែលជាប្រេន Patek Philippe របស់ប្រទេសស្វីស។ ចំណែកតម្លៃនាឡិកានោះមានចន្លោះពី ៦២ ០០០ ទៅដល់ ៩៨ ០០០ ដុល្លារឯណោះ។
គួរបញ្ជាក់ផងដែរថា លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ មាននាឡិកា ៧៥ គ្រឿងដែលមានតម្លៃ ១៦២ លានបាត និងកាបូប ២១៧មានតម្លៃ ៧៦ លានបាត៕




អត្ថបទ៖ មេរ៉ា, រូបភាព៖ STPM