បច្ចុប្បន្នកុំព្យូទ័រយួរដៃ គឺជាទីពេញនិយមសម្រាប់អ្នកធ្វើការងារគ្រប់ផ្នែកទាំងអស់ ប៉ុន្តែប្រសិនបើលោកអ្នកចង់បានប្រភេទ Laptop មានតម្លៃសមរម្យ ហើយមានភាពទាន់សម័យទាំងផ្នែកបច្ចេកវិទ្យា និងរូបរាង កុំមើលរំលងឲ្យសោះ ASUS Commercial Laptop ExpertBook B1។


កុំព្យូទ័រយួរដៃ ASUS Commercial Laptop ExpertBook B1 គឺមកជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា Intel® Core™ i7, i5,i3 ជំនាន់ទី 13 ដែលកើនឡើង ដោយផ្ដល់នូវសមត្ថភាពខ្លាំង ដើម្បីបំពេញកិច្ចការបានយ៉ាងល្អ និងរលូន។ ជាមួយ RAM រហូតដល់ Up to 48 GB និងការផ្ទុកទំហំធំ ExpertBook B1 គឺជាគ្រឿងកុំព្យូទ័រយួរដៃ សម្រាប់អាជីវកម្ម និងសិស្សានុសិស្ស និស្សិតយកទៅប្រើប្រាស់បានយ៉ាងងាយស្រួល ដែលផ្ដល់ឲ្យលោកអ្នកនូវសមត្ថភាព ប្រតិបត្តិការងារមានភាពល្អប្រសើរ ព្រមទាំងធានាការចូលប្រើទិន្នន័យដោយឆាប់រហ័ស។
កុំព្យូទ័រយួរដៃប្រភេទនេះក៏ត្រូវបានរៀបចំ សម្រាប់ការតភ្ជាប់អ៊ីនធឺណិតដាច់ដោយឡែក ដោយប្រើ WIFI 6E ដែលផ្ដល់នូវការតភ្ជាប់លឿន និងមិនរអាក់រអួលលើការភ្ជាប់អ៊ីនធឺណិតនោះទេ។


** លក្ខណៈពិសេសរបស់ ASUS ExpertBook B1 series មានដូចជា៖
– FingerPrint ជាឧបករណ៍ ស្កេនក្រយៅដៃ ដោះសោកុំព្យូទ័រ
– ប្រព័ន្ធ TPM 2.0 ដែលបង្កប់ក្នុង Firmware ជាមួយឧបករណ៍ TPM ប្រព័ន្ធសុវត្ថិភាពការពារទិន្នន័យសំខាន់ៗក្នុងកុំព្យូទ័រ
– មានធ្វើតេស្ត ស្តង់ដារ USA Military-grade និងការធ្វើតេស្តដែលមានគុណភាពរបស់ ASUS ដែលអាស្រ័យលើឧបករណ៍នីមួយៗ។ ការធ្វើតេស្ត MIL-STD-810 ត្រូវបានអនុវត្តលើផលិតផល ASUS Commercial ប៉ុណ្ណោះ។ មានការការពារបន្ថែមជាមួយ ASUS Perfect Warranty ។
– IR Camera ជាកន្លែងបិទ និងបើកកាមេរ៉ា ការពារសុវត្ថិភាពអ្នកប្រើប្រាស់
– ឧបករណ៍គ្រប់គ្រង ASUS រួមបញ្ចូល ASUS Control Center និង ASUS Business Manager platform។ ASUS Control Center សម្រាប់ ឆែកមើលសុខភាព កុំព្យូទ័រ និងប្រព័ន្ធនានាក្នុងកុំព្យូទ័រ។


នៅហាង FSC Computer មានលក់ ASUS គ្រប់ប្រភេទ ហើយក៏មានASUS Commercial Laptop ExpertBook B1 និងស៊េរីផ្សេងៗជាច្រើនទៀតផងដែរ។ អ្វីដែលកាន់តែពិសេស សម្រាប់អតិថិជន អាចជ្រើសរើសការបង់រំលស់ និងបង់ផ្ដាច់តែម្ដងក៏បាន៕






អត្ថបទ៖ មេរ៉ា, រូបភាព៖ ផ្ដល់ឲ្យ