កុំព្យូទ័រលើតុកំពូលល្បឿន ASUS ExpertCenter D Serie សក្ដិសមបំផុតសម្រាប់អ្នកធ្វើការងារការិយាល័យ

ក្រុមហ៊ុន ASUS បាន​បញ្ចេញ Desktop មួយ​ប្រភេទ​ដែល​សក្ដិសម​ខ្លាំង​មែនទែន​ទៅ​លើ​ផ្នែក​ការងារ​ការិយាល័យ អាជីវកម្ម និង​ការងារ​ផ្សេង​ៗ​ទៀត ដែល​ម៉ូដែល​នោះ​មាន​ឈ្មោះ​ថា ASUS ExpertCenter D Serie។

តាមដានជាមួយយើង៖ Million Times

កុំព្យូទ័រ ASUS ExpertCenter D Series ដែល​មាន​កម្លាំង​ម៉ាស៊ីន​ខ្លាំង លឿន ស្ងាត់​ល្អ ធន់ និង​ការ​ប្រើប្រាស់​ការងារ​ប្រចាំថ្ងៃ ព្រម​ទាំង​មាន​ប្រព័ន្ធ​ការពារ TPM 2.0 ដែល​ជួយ​រក្សា​ទិន្នន័យ​កាន់តែ​មាន​សុវត្ថិភាព​ខ្ពស់។

នេះ​ជា​ម៉ូដែល Desktop កំពុង​ពេញ​និយម​ខ្លាំង សម្រាប់​ការងារ​ទូទៅ ​ជា​ពិសេស​ផ្នែក​ការិយាល័យ​ផ្ទាល់​តែ​ម្ដង ជា​មួយ​ទំហំ​ល្មម និង​ធន់​បាន​ល្អ ប្រើ​បាន​យូរ​ឆ្នាំ។ សម្រាប់ ASUS ExpertCenter D Series ​នេះ ​មាន​ការធានា​ជូន​អតិថិជន​រហូត​ដល់​ទៅ​៣​ឆ្នាំ​ឯ​ណោះ ដែល​នេះ​ស​បញ្ជាក់​ឱ្យ​ឃើញ​ពី​ប្រសិទ្ធភាព​នៃ​ការ​ប្រើប្រាស់​បាន​យូរ​ឆ្នាំ ​មិន​ងាយ​ខូច​នោះ​ទេ។

កុំព្យូទ័រ​លើ​តុ ExpertCenter ត្រូវ​បាន​អ្នក​ជំនាញ​បំពាក់​ដោយ​ប្រព័ន្ធ​ដំណើរការ Intel® Core™ ទំនើប​ចុង​ក្រោយ​បំផុត រហូត​ដល់​ជំនាន់​ទី​១៣ និង​ក្រាហ្វិក NVIDIA GeForce ឬ NVDIA RTX ដែល​អាច​ជួយ​ឲ្យ​អាជីវកម្ម​ធ្វើការ​បាន​ច្រើន​ជាង​មុន ងាយស្រួល​ជាង​មុន និង​នៅ​កន្លែង​ផ្សេង​ៗ​ច្រើន​ជាង​មុន។

អត្ថប្រយោជន៍​សំខាន់​នៃ ASUS ExpertCenter D Series គឺ Save Space, ការបន្ថែមគ្រឿងបន្លាស់ តម្លៃ​សមរម្យ និង​ការ​បន្ថែម​គ្រឿង​បន្លាស់​ពេញលេញ។

កុំព្យូទ័រលើតុ ExpertCenter Essential (D5), Advanced (D7) និង Premium (D8 & D9) ផ្តល់ជូននូវការប្រមូលផ្តុំរចនាសម្ព័ន្ធ និងតម្លៃ សមរម្យ មាន​​ជម្រើស​ជា​ច្រើន ដូចជា Core i3 , Core i5 , Core i7 រហូត​ដល់ Core i9 ​សំរាប់អាជីវកម្មគ្រប់ទំហំ ចាប់ពីការិយាល័យតូច និងមធ្យមរហូតដល់សហគ្រាសធំ។​ មាន​​ជម្រើស​ជា​ច្រើន។

ហាង FSC Computer មាន​លក់ ASUS ExpertCenter D Series ដែល​ជា​ជម្រើស​ដ៏​ល្អ សម្រាប់​ការងារ ឬ​អាជីវកម្ម​ប្រចាំថ្ងៃ​របស់​លោក​អ្នក ផ្ដល់​ទំនុក​ចិត្ត និង​ភាព​ជឿជាក់​ជូន​អតិថិជន មាន​ការ​ធានា​រហូត​ដល់ ៣ ឆ្នាំ។ បើ​ប្រិយមិត្ត​បាន​ឃើញ ​អាច​រក​ជាវ​បាន​នៅ FSC Computer។

សម្រាប់​បង​ប្អូន​ដែល​ចាប់​អារម្មណ៍​ទៅ​លើ​ម៉ូដែល​ខាង​លើ អាច​ទៅ​មើល​ផ្ទាល់​នៅ​ហាង FSC Computer ដែល​ផ្ដល់​ទាំង​ទំនុក​ចិត្ត និង​ការ​ពន្យល់​ពី​ការ​ប្រើប្រាស់​បាន​យ៉ាង​ច្បាស់​ៗ​ជូន​អតិថិជន៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ FSC Computer