រូបខួបអាពាហ៍ពិពាហ៍ ១៦ ឆ្នាំ ឧកញ៉ា សុង សារ៉ន លើទឹកដីអង្គរ ប្រៀបដូច Pre-wedding

​នា​ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍​របស់​ឧកញ៉ា សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន Amru Rice និង​ភរិយា​បានបង្កើន​អនុស្សាវរីយ៍​​​ដោយថតរូបជួបជុំ​​គ្រួសារ ​បែប​សាមញ្ញ​ៗ​ជា​ការ​អបអរ ថ្ងៃ​សាង​ជីវិតគូ ១៦ ឆ្នាំមកជាមួយ។

តាមដានជាមួយយើង៖ Million Times

ភរិយា​របស់​អគ្គនាយក​ក្រុមហ៊ុន​អេម​រុរាយស៍​បាន​បង្ហោះ​រូបភាព​យ៉ាង​កក់ក្ដៅ លក្ខណៈ​គ្រួសារ​កាលពី​ថ្ងៃ ៣០ ខែ​មីនា ឆ្នាំ ២០២៥ កន្លង​ទៅ តែ​ដូចរូប pre-wedding អ៊ីចឹង។ ខួប​អាពាហ៍ពិពាហ៍​លើក​ទី ១៦ នេះ​ដែរ​​ប្លែក​ពី​រាល់ដង ដោយ​គ្រួសារ​ឧកញ៉ា សុង សារ៉ន បាន​ទៅ​អបអរ និង​ថត​ជួបជុំ​ជាមួយ​កូន​ៗ​ទាំង ៣ នៅ​លើ​ទឹកដី​ខេត្ត​សៀមរាប។


ទោះ​រៀប​អាពាហ៍ពិពាហ៍​ជិត ២០ ឆ្នាំ​ហើយ​ក៏​ដោយ ឧកញ៉ា សុង សារ៉ន និង​ភរិយា​គឺ​លោកស្រី ឃី មុន្នី នៅតែ​ស្រលាញ់​គ្នា​ស្អិត​ល្មួត មិន​ឃ្លា​ពី​គ្នា​សូម្បី​មួយ​ជំហាន។ គូ​ស្វាមី​ភរិយា​នេះ​តែងតែ​ជា​កម្លាំង​ចិត្ត​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក និង​ប្រឹក្សា ស្វែងរក​ការ​រីកចម្រើន​នៃ​ជីវិត​ទៅ​ទាំង​គូ។

រូបភាព​ប៉ុន្មាន​សន្លឹក​ដែល​ថត​នៅ​ប្រាសាទ​អង្គរវត្ត ពោរពេញ​ទៅ​ដោយ​​ក្ដី​សុខ ទោះ​បែប​សាមញ្ញៗ​ តែឆ្លុះបញ្ចាំង​ពី​ស្នេហា​ដ៏​ជ្រាលជ្រៅ​ចំពោះគ្នា៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ Muny Khy