ឧកញ៉ា វ័យក្មេងមួយរូប ដែលមានទាំងចំណេះដឹង និងរូបសម្បត្តិសមរម្យត្រូវបានសភាពាណិជ្ជកម្មកម្ពុជា ប្រកាសព័ត៌មានអំពីសមាជិកថ្មីរបស់សភាពាណិជ្ជកម្មកម្ពុជាក្នុងឆ្នាំ ២០២៥ នោះគឺឧកញ៉ា យុត្ត បញ្ញា។


នៅលើបណ្ដាញសង្គមរបស់សភាពាណិជ្ជកម្មកម្ពុជា បានប្រកាសកាលពីពេលថ្មីៗនេះថា “សភាពាណិជ្ជកម្មកម្ពុជា មានកិត្តិយស សូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមាន សមាជិកថ្មី គឺឧកញ៉ា យុត្ត បញ្ញា អគ្គនាយក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ម៉ាស៊ីនកិនស្រូវ កូន ខ្មែរ ឯ.ក”។
អគ្គនាយក និងប្រធានក្រុមប្រឹក្សាភិបាល Machine Ken Srov Kon Khmer Co.,LTD. ជាបញ្ញវន្តបញ្ចប់ការសិក្សាពីក្រៅប្រទេស ដោយលោកបានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែកពាណិជ្ជកម្មអន្តរជាតិ ពីប្រទេសកូរ៉េខាងត្បូង។
ឧកញ៉ា យុត្ត បញ្ញា ត្រូវបានគេដឹងថា ជាម្ចាស់សហគ្រាស ស៊ី អ អាយ ឌី អភិវឌ្ឍន៍ រ៉ាប់ប៊ើរ ឯ.ក ( CRID Aphivath Rubber Co., Ltd) ជាសហគ្រាសមានសកម្មភាពអាជីវកម្មចម្បងផ្នែកកសិកម្ម។ លើសពីនេះ លោកក៏មានមុខជំនួញលើវិស័យគ្រឿងអេឡិចត្រូនិកផងដែរ៕


អត្ថបទ៖ មេរ៉ា, រូបភាព៖សភាពាណិជ្ជកម្មកម្ពុជា និង Pagna Yout Sb