វិស្វករ នៅ ស៊ីនិត ដែលមានក្រុមហ៊ុនម៉ៅការសំណង់ធំ ព្រមទាំងមានកេរ្តិ៍ឈ្មោះបោះសំឡេងថាជាក្រុមហ៊ុនមានទំនួលខុសត្រូវខ្ពស់ គុណភាពសំណង់រឹងមាំល្អ សមស្របតាមមាត្រដ្ឋាន។ អ្វីដែល ធ្វើឲ្យអតិថិជនជាប់ចិត្ត គឺទាំងម៉ូដផ្ទះ លោក នៅ ស៊ីនិត ជាអ្នកឌីហ្សាញ និងសាងសង់ដោយផ្ទាល់ ជាលទ្ធផលផ្ទះធ្វើរួចទាំងស្អាត គួរឲ្យចង់រស់នៅ តម្លៃក៏សមរម្យ។


ក្នុងទីផ្សារសេរី និងមានការប្រកួតប្រជែង វិស្វករ នៅ ស៊ីនិត បានបង្ហើបពីបញ្ហាប្រឈមមួយចំនួន ព្រោះការរកស៊ីដេញជើងគ្នា មានការនិយាយបំផ្លើសពីសំណង់ក្រុមហ៊ុននេះ ឬក្រុមហ៊ុននោះ តែវិស្វករ និងជាអ្នកម៉ៅការសំណង់រូបនេះ នៅតែអាចឈរជើងបានរឹងមាំ ក្នុងវិស័យសំណង់។
លោក នៅ ស៊ីនិត មិនត្រឹមតែមានបច្ចេកទេសខ្ពស់ក្នុងការកសាងផ្ទះជូនអតិថិជនឡើយ តែថៅកែម៉ៅការសំណងរូបនេះក៏មានសច្ចភាពក្នុងនាមជាអាជីវករផងដែរ។ ស្ថាបនិក Rung Moam Construction បានរៀបរាប់ថា ទោះបីជាក្នុងសម័យនេះមនុស្សខូច មានច្រើនក៏ដោយ ប៉ុន្តែក្រុមហ៊ុនលោកនៅតែចម្រាញ់បានភ្ញៀវល្អៗដដែល។ ក្នុងនោះមានដូចជា៖
– វិធីចម្រាញ់ភ្ញៀវ
– វិធីរៀបចំខ្លួនឲ្យក្លាយជាអ្នកម៉ៅការសាងសង់ដ៏ល្អ
– ក្បួនខ្នាត និងបច្ចេកទេសនៃការសាងសង់សំណង់ឲ្យមានគុណភាព

ប៉ុន្មានចំណុចខាងលើនេះ គឺមាននៅក្នុងសៀវភៅរបស់លោកបាននិពន្ធឡើងពីបទពិសោធន៍ជាក់ស្ដែងដែលបានជួបនៅក្នុងការដ្ឋានផ្ទាល់តែម្ដង មកចងក្រងទុកចែកចាយចំណេះដឹងដល់អ្នករកស៊ី និងអ្នករៀនសូត្រទុកជាបទសពិសោធន៍។
ស្ថាបនិក Rung Moam Construction បានលើកឡើងថា ពាក្យសម្ដីថ្លៃស្មើនឹងកិច្ចសន្យា ដែលនោះមានតាំងពីជំនាន់ចាស់ៗឪពុកលោកមកម្ល៉េះ៕





អត្ថបទ៖ មេរ៉ា, រូបភាព៖ Panha Rith