ប្លុកមហាសេដ្ឋី! ផ្ទះជាប់មាត់ឆ្នេរម្ដុំនេះ ប្រមូលផ្ដុំសុទ្ធតែមនុស្សកំពូលលុយ

ឆ្នេរសមុទ្រ Palm Beah ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក ដែលល្បីដោយសារមានភាពស្រស់ស្អាត បានទាក់ចិត្តក្រុមមហាសេដ្ឋីអាមេរិកគ្រាក់ៗ សម្រុកទិញផ្ទះជាប់មាត់ឆ្នេរជាច្រើនខ្នងនៅទីនោះ រហូតដល់មានរហស្សនាមថា Billionaire’s Beach ថែមទៀត។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារព័ត៌មាន MSN បានបង្ហាញថា ឆ្នេរសមុទ្រ Palm Beach បច្ចុប្បន្នកំពុងប្រមូលផ្ដុំមហាសេដ្ឋីចំនួន ៥៨រូបរស់នៅទីនោះ ដោយសារតែភាពស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធ មានឯកជនភាព និងការចាយវាយបែបអភិជន។

ប្រភពដដែលបញ្ជាក់ទៀតថា បុគ្គលល្បីៗដែលមានផ្ទះនៅតំបន់នោះ មានដូចជា ប្រធានាធិបតី Donald Trump មហាសេដ្ឋី Ken Griffin រួមទាំងសេដ្ឋីនី Julia Koch ជាដើម ហើយបើសិនសរុបទំហំទ្រព្យសម្បត្តិ របស់មនុស្សកំពូលលុយទាំង ៥៨រូបនៅទីនោះ មានរហូតដល់ជិត ៤៩៥ពាន់លានដុល្លារឯណោះ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុត ១០រូប ដែលកំពុងរស់នៅតំបន់មនុស្សកំពូលលុយ Palm Beach ក្នុងរដ្ឋ Florida៖

ឈ្មោះទ្រព្យសម្បត្តិ (ពាន់លនដុល្លារ)
Julia Koch៧៥,៧
Thomas Peterffy៥២
Stephen Schwarzman៤៧,៩
Kenneth Griffin៤១,៨
Abigail Johnson៣៨,៩
Dan Gilbert៣០,២
Thomas Frist Jr២៩,៥
Gina Rinehart២៤,៦
David Tepper២២,៣
Henry Kravis១៦,៦

អត្ថបទ៖ Luffy រូបភាព៖ MSN