ស្ថាបនិកក្រុមហ៊ុន Amazon មហាសេដ្ឋី Jeff Bezos កំពុងរៀបចំគម្រោងរៀបការជាមួយគូដណ្ដឹង អ្នកនាង Lauren Sanchez នៅក្នុងខែមិថុនាខាងមុខ ខណៈពិធីមង្គលការអ្នកទាំង២ គ្រោងធ្វើឡើងលើនាវាផ្ទាល់ខ្លួន Koru តម្លៃ ៥០០លានដុល្លារ។
តាមដានជាមួយយើង៖
Million Times


គេហទំព័រ Puck News បានចុះផ្សាយថា គូស្នេហ៍មួយគូនេះបានផ្ញើធៀបការតាមរយៈអ៊ីម៉ែល ទៅកាន់មិត្តភក្ដិ រួមទាំងគ្រួសារទាំងសងខាង ដោយក្នុងនោះបានបញ្ជាក់ថា ពិធីមង្គលការនឹងធ្វើឡើងលើនាវា Koru តម្លៃ ៥០០លានដុល្លារ នៅលើផ្ទៃសមុទ្រក្នុងប្រទេសអ៊ីតាលី ក្នុងខែមិថុនា។
គួររំលឹកបន្តិចថា កន្លងមកមានបែកធ្លាយចចាមអារ៉ាមជារឿយៗ អំពីពិធីមង្គលការរបស់មហាសេដ្ឋីមានបំផុតលើលោកទី២ ប៉ុន្តែមេធំ Amazon តែងតែចេញមុខច្រានចោលព័ត៌មានទាំងនោះ ប៉ុន្តែសារនេះលោកបែរជានៅស្ងាត់ស្ងៀម មិនចេញបកស្រាយអ្វីសោះ៕
អត្ថបទ៖ Luffy រូបភាព៖ AP