ឧកញ៉ា អាន ឌីណា អគ្គនាយកក្រុមហ៊ុន FSC Group ជាអ្នកជំនួញដែលមមាញឹកខ្លាំងទាំងការងារក្នុង និងក្រៅប្រទេស។ ជីវិតការងារនាពេលបច្ចុប្បន្នច្បាស់ណាស់ថាមានមនុស្សជាច្រើនបានស្គាល់ ប៉ុន្តែបើក្រឡេកទៅមើលប្រវត្តិកាលពីក្មេងវិញ ពិតជាមិនសូវមានអ្នកស្គាល់ឡើយ។
អគ្គនាយកក្រុមហ៊ុន FSC Group ទម្រាំអាចទទួលបានជីវភាពប្រសើរឡើងដូចសព្វថ្ងៃនេះ បានឆ្លងកាត់រឿងរ៉ាវជាច្រើន ពិសេសការតស៊ូពុះពារធ្វើយ៉ាងណាឲ្យទទួលបានការសិក្សាអប់រំ ហើយឧកញ៉ា អាន ឌីណា ក៏បានប្រកាន់ភ្ជាប់នូវពាក្យស្លោកមួយក្នុងជីវិត “ដើរកាត់ស្ពានណា ត្រូវថែរក្សាស្ពាននោះ”(ជ្រកម្លប់ណា ត្រូវរក្សាម្លប់នោះ)។
ឧកញ៉ា អាន ឌីណា បានចែករំលែកចំណុចខ្លះៗពីការដឹងគុណមនុស្សជុំវិញខ្លួន និងចក្ខុវិស័យ ព្រម ទាំងបេសកកម្មវែងឆ្ងាយដូចខាងក្រោម៖


១. អាយុក្រោម ១២ឆ្នាំ ត្រូវរៀនឲ្យដល់វិទ្យាល័យ មិនចូលចិត្តលេងកីឡា ទំនេរចូលចិត្តលក់ដូរ ឬ ទំនាក់ទំនង
២. អាយុ ១៣ ឆ្នាំ សុំឪពុកម្ដាយមករៀនបន្តនៅភ្នំពេញ
៣. អាយុ ១៨ ឆ្នាំ តាំងចិត្តរកការងារធ្វើឲ្យបាន ដើម្បីរកលុយបន្តការសិក្សាមហាវិទ្យាល័យ ជំនាញ គ្រប់គ្រង និងមហាវិទ្យាល័យ ជំនាញផ្នែកទីផ្សារ (មិនចាយលុយផ្ទះ) ហើយ ទទួលបានការបណ្ដុះបណ្ដាលផ្នែកទីផ្សារ និងព័ត៌មានវិទ្យានៅប្រទេសជប៉ុន និងសិង្ហបុរី
៤. អាយុ ១៨-២៨ ឆ្នាំ តាំងចិត្តធ្វើការ ចាត់ទុក និងមើលថែការងារ របស់នៅក្រុមហ៊ុនដូចជារបស់ខ្លួនឯង ឡើងតំណែងពីបុគ្គលិកលើកដាក់ទំនិញ-ប្រធាន Stock- ប្រធានផ្នែកលក់-ប្រធានចាត់ការទូទៅ រហូតក្លាយជា CEO
៥. តាំងចិត្តធ្វើការឲ្យក្រុមហ៊ុនតែមួយធ្វើការងារឲ្យគេមិនឲ្យតិចជាង ១០ ឆ្នាំ
៦. អាយុ ២៨-៣០ ឆ្នាំត្រូវមានក្រុមហ៊ុន ឬហាងផ្ទាល់ខ្លួនយ៉ាងតិច២
៧. អាយុ ៣០-៤៥ ឆ្នាំ ត្រូវបង្កើតក្រុមហ៊ុនយ៉ាងតិចបំផុតឲ្យបាន ៥-៧ ក្រុមហ៊ុន ដោយផ្តោតលើវិស័យផ្សេងៗគ្នា
៨. អាយុ ៦០-៦៥ ឆ្នាំ មានផែនការ ចូលនិវត្តន៍ជាមួយក្រុមហ៊ុនយ៉ាងតិច ១០ ក្នុងដៃ និងចំណូលអកម្ម
៩. បន្តបេសកកម្ម advisorដល់អ្នកបន្តវេន និងចំណាយពេល ៧០% ទៅកិច្ចការងារមនុស្សធម៌
ការដឹងគុណ
១. មិនដែលបង្កើតបញ្ហាឲ្យមនុស្សជុំវិញខ្លួន មិនដែលធ្វើឲ្យអ្នកជុំវិញខ្លួនខាតលុយក្នុងការរកស៊ីជាមួយសូម្បីតែមួយកាក់មួយសេន
២. ជួយមនុស្សជុំវិញខ្លួន ផ្ដល់នូវឱកាសអាជីវកម្ម និងប្រាក់ចំណេញ
៣. មានការដឹងគុណខ្ពស់ ដល់អ្នកផ្ដល់ចំណេះដឹង និងឱកាសការងារមុនគេ ពេលខ្លួនចាប់ផ្តើមការងារ និងផ្ដល់ការតបស្នងភ្លាមៗ ប្រសិនជាអាច
៤. ធ្វើកិច្ចការមនុស្សធម៌ បន្តជួយចាស់ជរាខ្វះខាត ក្មេងៗទីទាល់ក្រ និងសិស្សនិស្សិតខ្វះខាត
ទាំងនេះជាការសសររៀបរាប់បទពិសោធន៍ពិតមិនមែនជាការអួតអាងអ្វីឡើយ គ្រាន់តែចង់ឲ្យមហាជនទាំងអស់ ស្គាល់ច្បាស់ពីឧកញ៉ា អាន ឌីណា៕
អត្ថបទ៖ មេរ៉ា, រូបភាព៖ Ann Dyna