បច្ចុប្បន្នគេឃើញមានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបប្រណីតជាច្រើនកំពុងបង្ហាញវត្តមាន។ ជាក់ស្ដែង គម្រោង បុរី ខេស៊ី កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ។
បុរី ខេស៊ី ព្រែកព្នៅ សហគមន៍រស់នៅបណ្តុំទៅដោយទីប្រជុំជនផ្លូវធំៗប្រទាក់ក្រឡាគ្នា តំបន់ផ្សារ សាលារៀន មន្ទីរពេទ្យ ហើយកាន់ពិសេសនោះ ៨នាទីប៉ុណ្ណោះពីផ្សារទំនើប Aeon 2 សែនសុខ ។


រីករាយជាមួយ “ វីឡាកូនកាត់ ប៊ី, វីឡាកូនកាត់ អេ, ផ្ទះអាជីវកម្ម និងវីឡាភ្លោះ ប៊ី “ ដែលមានភាពទាក់ទាញគ្រប់សម័យកាល បង្ហាញឧត្តមភាពស៊ីវិល័យទាន់សម័យប្រកបដោយភាពជឿជាក់ក្នុងការរស់នៅសម័យទំនើប គឺមាននៅបុរី ខេស៊ី ព្រែកព្នៅ។
បុគ្គលិកផ្នែកលក់បុរី ខេស៊ី កញ្ញា អេង ដាវី បានប្រាប់ថា ជាមួយនឹងភាពល្អប្រសើរនៃសក្ដានុពលតំបន់ ដែលស្ថិតនៅកណ្តាលទីប្រជុំជនខណ្ឌព្រែកព្នៅ បុរី ខេស៊ី បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន សម្រាប់អតិថិជនរបស់ខ្លួន។ អ្វីដែលសំខាន់ និងជាចំណុចលេចធ្លោរជាងគេ គឺការផ្ដល់ជូននូវលក្ខខណ្ឌយ៉ាងងាយស្រួលក្នុងការក្លាយជាម្ចាស់កម្មសិទ្ធិបុរី ខេស៊ី ស្របច្បាប់ ទៅតាមគោលការណ៍ងាយៗ ដែលបានកំណត់ដោយក្រុមហ៊ុន។

បន្ថែមពីនេះ លក្ខណៈពិសេសជាច្រើនទៀតរបស់បុរី ខេស៊ី ធ្វើឱ្យមានភាពទាក់ទាញខ្លាំង គឺស្ថិតនៅក្នុងតំបន់មានសក្ដានុពល អំណោយផលដល់ការរស់នៅប្រកបដោយផាសុកភាព ងាយស្រួលក្នុងការប្រកបអាជីវកម្ម ហ៊ុព័ទ្ធទៅដោយផ្សារសហគមន៍ សាលារៀនឯកជន និងសាលារដ្ឋ មន្ទីរពេទ្យ តំបន់កម្សាន្ត ក្រសួង ស្ថាប័នរដ្ឋធំៗ គម្រោងអភិវឌ្ឍន៍ផ្សារទំនើប រួមជាមួយនឹងបណ្តាញហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ងាយស្រួលចរាចរណ៍ ចេញ –ចូលក្រុង ដើម្បីបំពេញកិច្ចការងារ ក៏ដូចជាប្រកបមុខរបរនានាប្រចាំថ្ងៃផងដែរ។
ហេតុផលដ៏សំខាន់ដែលលោកអ្នកគួរជ្រើសរើសផ្ទះនៅគម្រោងបុរីខេស៊ីព្រែកព្នៅនោះគឺ៖ 1. ទីតាំងល្អចម្ងាយត្រឹមតែ 300ម៉ែត្រ ពីបណ្ដោយមហាវិថីឈ្នះឈ្នះ (ផ្លូវទំនប់កប់ស្រូវ) 2. ជិតផ្សារអ៊ីអន២ ងាយស្រួលទិញទំនិញ 3. ទីតាំងល្អ ត្រឹមតែ 3នាទីពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ 4. លក្ខខណ្ឌនៃការបង់ប្រាក់មានច្រើនជម្រើសសម្រាប់អតិថិជន ហើយបញ្ចុះរហូតដល់ ១០% 5. មានក្លឹបហាត់ប្រាណនៅក្នុងគម្រោង។
ទីតាំងល្អអញ្ចឹងៗ ហើយតម្លៃពិសេសទៀត មានតែនៅគម្រោង បុរី ខេស៊ីព្រែកព្នៅ តែប៉ុណ្ណោះ!
☎️086 550 482 / 078 227 933
📍គម្រោង បុរី ខេស៊ី ៖ https://goo.gl/maps/aRTY6U7qhip2pC4N7
✅fb.com/Borey.KC99
✅Telegram : https://t.me/SayMen86 / https://t.me/MEN078227933







